Connect with us

ព័ត៌មានជាតិ

ជនរងគ្រោះជាច្រើនគ្រួសារសុំការអន្តរាគមន៍ពីសម្ដេច​តេជោ ដោយអះអាងថា លោកស្រី សៀង ចាន់ហេង ក្លែងឯកសាររំលោភយកដីពួកគាត់

បានផុស

នៅ

ជនរគ្រោះចំនួន៣នាក់តំណាងឲ្យពលរដ្ឋជាច្រើនគ្រួសារបានស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា ជួយអន្តរាគមន៍ដើម្បីផ្តល់ភាពយុត្តិធម៌ ដោយពួកគាត់បានអះអាងថា លោកស្រី សៀង ចាន់ហេង និងបក្ខពួករំលោភ​យកដីរបស់ពួកគាត់ និងប្រជាពលរដ្ឋរផ្សេងទៀត ដែលមានទីតាំងស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីជនរងគ្រោះបានបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០០៨ ពួកគាត់បានទិញដីពីប្រជាពលរដ្ឋចំនួន២៤គ្រួសារ មានដីទំហំ ៣៦ហិកតា (១.៦២៣.៧៥ ម៉ែត្រការ៉េ) មានទីតាំងស្ថិត នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ការទិញទាំងអស់ត្រូវបានធ្វើឡើង ដោយត្រឹមត្រូវ មានឯកសារទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ផ្អែកតាមការកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្ចាស់ដីដើម ដោយពុំដែលមានបុគ្គលណាចូលមកកាន់កាប់ និងអាស្រ័យផល ឬប្តឹងតវ៉ា ឬមកហាមឃាត់ការកាន់កាប់ និងអាស្រ័យផលលើដីរបស់ពួកគាត់ម្តងណាឡើយ។ និង ឈ្មោះ រឺ ណូយែល បានទិញដីនៅអំឡុង ឆ្នាំ២០១៥, ២០១៦ ពីពលរដ្ឋម្ចាស់ដីដើមចំនួន១៦គ្រួសារ មានសំណុំឯកសារផ្ទេរសិទ្ធិកាន់កាប់បញ្ចាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវចំនួន៦២ ហិកតា ហើយក៏បានចុះបញ្ជីដោយរដ្ឋបាលសូរីយោដី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ ជាង៤៤ ហិកតា) ត្រឹមត្រូវតាមច្បាប់។ នៅសល់ជាង១០ហិកតាទៀត មិនទាន់បានចុះបញ្ចីហើយពួកគាត់ក៏បានគ្រប់គ្រងកាន់កាប់ដីរហូតមក ពុំដែលមានទំនាស់អ្វីឡើយ។

លុះដល់ ខែធ្នូ ឆ្នាំ២០២០ ទើបលោកស្រី សៀង ចាន់ហេង បានអះអាងថា ខ្លួនមានដីទំហំ៣០០ហិកតា ស្មើនឹង ៧៣ប័ណ្ណ ដែល​​បានកសាងឡើង ក្នុងឆ្នាំ១៩៩៧ ថា ជាន់នៅលើដីរបស់ពួកគាត់ដែលកំពុងកាន់កាប់ និងគ្រប់គ្រងរាល់ថ្ងៃ។ តែតាមការកើតប័ណ្ណកម្មសិទ្ធិទាំង៧៣ នោះ បែជារីកទីតាំងស្ថិតនៅច្រើនភូមិ ក្នុងឃុំចំដូចរា គឺឃុំបឹងខ្យាង ,ព្រែកស្លែង និងអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលឃ្លាតឆ្ងាយពីដីរបស់ពួក​គាត់​ ដែលស្ថិតនៅភូមិទួលសាលា ឃុំ ស្វាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចន្លោះពី២គីឡូម៉ែត្រ ទៅ៥គីឡូម៉ែត្រ។ ការខុសទីតាំងនេះមិនមែន​ និយាយតែមាត់នោះទេ គឺមានអាជ្ញាធរ និងមន្ទីរជំនាញ បានបញ្ជាក់យ៉ាងច្បាស់លាស់ តាមលិខិតលេខ ២៦២៥ ដណសស.កណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ពុំមាន អនុក្រឹត្យរបស់រដ្ឋាភិបាល​សម្រេចកំណត់អំពីការកាត់ព្រំទល់រដ្ឋបាលឃុំព្រែកស្លែង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅក្នុងរដ្ឋបាលភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលនៅឡើយទេ។

កន្លងមកការចុះបញ្ជី ដីធ្លី អនុវត្តទៅតាមព្រំប្រទល់រដ្ឋបាលនៃផែនទី ភូមិសាស្ត (UTM) របស់ក្រសួងមហាផ្ទៃ ។ បន្ទាប់មកទៀត មន្ទីររៀបចំដែនដីនគររុបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានចេញលិខិតមួយច្បាប់ទៀតលេខ ៣១១៥ ដណសស.កណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក៏បានបញ្ជាក់កាន់តែច្បាស់ថែមទៀតថា ពុំទាន់មានអនុក្រឹត្យ ឬលិខិតបទដ្ឋានកតិយុត្តណាមួយសម្រេចកំណត់ អំពីការកាត់ដីមួយផ្នែក នៃឃុំព្រៃស្តែង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ចូលមកក្នុងដែនរដ្ឋបាលឃុំស្អាងភ្នំ និងស្រុកស្អាង នៅឡើយទេ។ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង មានផ្ទៃដីទំហំ១១៦៤៦២៧៤ម៉ែត្រក្រឡា ដដែល។

នៅក្នុងលិខិតដដែលនោះ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ឃុំព្រែកស្លែង ឃុំបឹងខ្យាង ចុះបញ្ជីក្នុងឆ្នាំ២០០៨ និងបានចេញវិញ្ញាបនបត្រ សំគាល់អចលនវត្ថុ នៅឆ្នាំ២០០៩។ ចំពោះឃុំស្អាងភ្នំ ស្រុកស្អាង ចុះបញ្ជីក្នុងឆ្នាំ២០១២ និងចេញវិញ្ញាបនបត្រ អចលនវត្ថុ នៅឆ្នាំ២០១៤,២០១៥,២០១៦។ ក្រោយពីចេញវិញ្ញាបនបក្រអចលនវត្ថុ ដែលចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធប័ណ្ណចាស់អស់ សុពលភាពប័ណ្ណ ចាស់មិនអាចលក់ដូរ ឬធ្វើអំណោយ និងដាក់បញ្ចាំបាននោះទេ ដូច្នេះប័ណ្ណកម្មសិទ្ធិដីទាំង៧៣ប័ណ្ណ របស់លោកស្រី សៀង ចាន់ហេង ដែលកំពុងយកមកអះអាង និងប្រើប្រាស់បច្ចុប្បន្ន គឺមិនមានសុពលភាពទេ។ ហើយនៅថ្មីៗនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្ដាលក៏បានចេញលិខិតថ្មីមួយបន្ថែមទៀត គោរពជូនឯកឧត្តមប្រធានសាលាឧទ្ទរណ៍ភ្នំពេញ លេខ០៤៣ ដណសស.កណ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ចំពោះប័ណ្ណកម្មសិទ្ធិរបស់លោកស្រី សៀង ចាន់ហេង ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចុះបញ្ជីក្នុងកំឡុងឆ្នាំ១៩៩៧ ដែលយកមកអះអាងនោះ មន្ទីរពុំមានទិន្ន័យ និងពុំដឹងច្បាស់អំពីការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-ស្រុក ក្នុងការកសាងប័ណ្ណនោះទេ។ ម្យ៉ាងវិញទៀត សូម្បីតែគំនូសបង្ហាញប្លង់ទីតាំង ក្បាលដី ដែលជាឧបសម្ព័នដែលរដ្ឋបាលខេត្តកណ្ដាលបានដាក់បង្ហាញនៅក្នុងអង្គប្រជុំ ដោះស្រាយវិវាទដីធ្លី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលនាពេលកន្លងមកក៏គ្មានឈ្មោះ សៀង ចាន់ហេង នៅក្នុងប្លង់ គំនូសបង្ហាញទីតាំងក្បាលដីនោះដែរ គឺមានតែឈ្មោះ ខៃ ណារិន រី ណូយែល និងអ្នកដទៃជាច្រើន អ្នកទៀត។

យោងតាមឯកសារ និងលិខិតបទដ្ឋានកតិយុត្តិទាំងឡាយរបស់ជំនាញដែលបានបញ្ជាក់ទាំងប៉ុន្មានខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ប័ណ្ណទាំង៧៣របស់ សៀង ចាន់ហេង ដែលកសាងនៅក្នុងឆ្នាំ១៩៩៧នោះ គឺមិនត្រួតស៊ីគ្នាជាមួយដីរបស់យើងខ្ញុំឡើយ គឺខុសភូមិសាស្ត្រគ្នាដាច់ស្រលះដែលមានគំលាតពីគ្នាចម្ងាយពីគ្នាចន្លោះ ២គីឡូម៉ែត្រ ទៅ៤គីឡូម៉ែត្រជាង ហើយខុសទាំងភូមិ ឃុំ-ស្រុក ទៀតផង។

ដូច្នេះ របាយការណ៍ស្តីពីការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីចំនួន៣ឃុំ គឺនៅឃុំ អំពៅព, ឃុំបឹងខ្យាង និងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លេខ០៥៨ របក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកណ្តាល គោរពជូនឯកឧត្តម ឧបកនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ អំពីលិទ្ធផលនៃការដោះស្រាយនោះ គឺមិនទាន់ដោះស្រាយ ចប់ជាស្ថាពរនៅឡើយ គឺដោះចប់បានត្រឹមតែមួយចំនួនប៉ុណ្ណោះ។ ម្យ៉ាងទៀតនៅក្នុងរបាយការណ៍ដែលរាយការណ៍ជូនឯកឧត្តម ឧបកនាយរដ្ឋមន្ត្រីនោះ ត្រង់ចំណុចទី២ធំ ដែលមានចំណងជើងថា «ករណីដីធ្លី ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលសរសេរថា ទីតាំង ដីស្ថិតនៅចំណុចចន្លោះទំនប់ ៩៤,៩៦ ខ្សែរស្រប លេខ ៥៤,៥៦ ស្ថិតនៅក្នុង ភូមិសាស្ត្រ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលផ្ទៃដីទាំងអស់មានទំហំសរុប ២៤៥ហិកតា ក្នុងនោះផ្ទៃបឹងមានទំហំ៥៨ហិកតា ត្រូវបានចុះបញ្ជីជាសម្បត្តិរបស់រដ្ឋ» ។

ក្រៅពីដីបឹងមាន ក្រុមហ៊ុនអ៊ីកូមេហ្គាប៉ូលី មានទំហំ ៨២ហិកតា ៥៨៤៧ម៉ែត្រការ៉េ, លោក ជូ ស្រេង មានទំហំ ៥០ហិកតា ៦១៧៥ ម៉ែត្រការ៉េ .ក្រុមហ៊ុនអង្គចអ៊ិនធើណេសិនណល មានទំហំ៣០ ហិកតា ០៤៨៦ ម៉ែត្រការ៉េ ក្រុមហ៊ុនអង្គរិចអ៊ីនធើណេសិនណល ជាន់ជាមូយ ជូ ស្រេង ទំហំ៥១៣ ៥៥៩១ ម៉ែត្រការ៉េ) និងដីរបស់លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ មានទំហំ ២ ហិកតា ៣៨១២ ម៉ែត្រការ៉េ តែតាមការពិតដីរបស់លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ មិនមែនមានតែចំនួនប៉ុណ្ណឹងទេ គឺដីរបស់គាត់មានរហូតដល់ប្រហែល ៦០ ទៅ៧០ ហិកតាឯណោះ តែករណីមួយនះបានដោះស្រាយចប់ជាស្ថាពរហើយ។ ដូច្នេះការសរសេររបស់រដ្ឋបាលខេត្តកណ្ដាល ត្រង់ចំណុចនេះមានភាពមិនប្រក្រតីការរាយការណ៍ដោយគ្មានមូលដ្ឋានច្បាស់លាស់ មានភាពចន្លោះប្រហោង និងមិនច្បាស់លាស់ដោយមិនសិក្សាស្រាវជ្រាវឱ្យគ្រប់ជ្រុងជ្រោយស្វែងរកម្ចាស់ដីឬភាគីពាក់ព័ន្ធ និងដីទំនាស់ នៅត្រង់ចំណុចនេះថា ក្រុមហ៊ុន ឬអ្នកណាខ្លះជាម្ចាស់ដី ពិតប្រាកដ ហើយមានទំហំប៉ុន្មាន មានឯកសារកតិយុត្តិអ្វីខ្លះជាសំអាង ហើយ ឯកសារមានសុពលភាពប្រើប្រាស់ដែលទីទេ ។

ជុំវិញករណីខាងលើនេះលោក លាស់ នុន មេភូមិទួលសាលា លោក សុច ជៀក មេភូមិវាល លោក សេន សាន អតីតមេភូមិទួលសាលា  និងលោក ណយ នី តំណាងប្រជាពលរដ្ឋនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ មិនដែលបានចុះហត្ថលេខា ឫផ្ទេរសិទិ្ធទិញលក់ដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលនេះឱ្យឈ្មោះ សៀង ចាន់ហេង នោះទេ។ ហើយមកទល់ពេលនោះពុំមានអនុក្រឹត្យរបស់រដ្ឋាភិបាលសម្រេចកំណត់អំពី​ការកាត់ព្រំទល់រដ្ឋបាលឃុំព្រែកស្លែង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចូលទៅក្នុងរដ្ឋបាលភូមិទួលសាលា ឃុំស្អាងភ្នំ   ស្រុកស្អាង ខេត្តកណ្ដាលនោះទេ។

ដោយឡែកពាក់ព័ន្ធករណីនេះដែរ​ នៅរសៀលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ អង្គភាព​សារព័ត៌មានយេីង​ ព្យាយាម​ទំនាក់ទំនង​ទៅ​លោកជំទាវ​ សៀង​ ចាន់ហេង​ តាមរយៈទូរស័ព្ទ​ និង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​លោកជំទាវ​ផងដែរ​ មិនមានការបំភ្លឺឆ្លេីយតប​ ជុំវិញ​បញ្ហា​នេះ​ឡេីយ។ ប៉ុន្តែ​ប្រសិនបើ​លោក​លោកជំទាវ​ សៀង​ ចាន់ហេង​ ចង់ឆ្លេីយបំភ្លឺ​អង្គភាព​យេីង​រង់ចាំ​ការបំភ្លឺពី​លោកជំទាវ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម