ព័ត៌មានជាតិ
ក្រុមគ្រូបង្រៀនវិទ្យាល័យសម្ដេចឪ ខេត្ដសៀមរាបរៀបចំសង្ក្រាន្ដវិទ្យាល័យ ក្រោមម្លប់សន្ដិភាព
សៀមរាប ៖ ក្រុមគ្រូបង្រៀននៅវិទ្យាល័យសម្ដេចឪខេត្ដសៀមរាប បានរៀបចំបង្កើតសង្ក្រាន្ដវិទ្យាល័យក្រោមម្លប់សន្ដិភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋផងដែរ។

លោក ឈិន តៃឈាង នាយកវិទ្យាល័យសម្ដេចឪ បានឱ្យដឹងថា ការរៀបចំសង្ក្រាន្ដវិទ្យាល័យសម្ដេចឪក្រោមម្លប់សន្ដិភាពនេះ ចង់បង្ហាញដល់យុវជនឱ្យស្គាល់ពីតម្លៃសន្ដិភាព ប្រទេសជាតិមានសន្ដិភាព គឺមានការអភិវឌ្ឍមិនថាតែវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀននោះទេ គឺថែមគឺការរីកចម្រើនលើភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ជាមួយគ្នានោះ សង្ក្រាន្ដវិទ្យាល័យសម្ដេចឪក្រោមម្លប់សន្ដិភាពនេះ ក៏ធ្វើឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងដើម្បីប្រមូលផ្ដុំប្រពៃណីវប្បធម៌ និងអរិយធម៌ខ្មែរ បង្ហាញដល់យុវជនប្រជាពលរដ្ឋឱ្យបានស្គាល់កាន់តែច្បាស់នូវវប្បធម៌របស់ខ្លួន និងដើម្បីអភិរក្សនិងថែរក្សាទុកឱ្យគង់វង្ស។

លោកបានបន្ដថា សង្ក្រាន្ដវិទ្យាល័យ មានបង្ហាញនូវល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់ ដូចជាល្បែងវាយក្អម ទាញព្រាត់ បោះអង្គុយ រាំវង្ស រាំក្បាច់ សារ៉ាវាន់ ឡាំឡាវជាដើម ដែលជាប្រពៃណីវប្បធម៌របស់ខ្មែរ និងមានពិព័រណ៍ស្ដង់ម្ហូបអារហារ បង្ហែមដែលជារបស់ខ្មែរ ដែលធ្វើឡើងដោយស្នារដៃសិស្សានុសិស្សផងដែរ។
លោកបន្ថែមថា ការបង្កើតសង្ក្រាន្ដវិទ្យាល័យក៏ជាការបង្កើតការជួបជុំអតីតសិស្សប្រជាពលរដ្ឋ ជាពិសេសប្រទេសជាតិមានសុខសន្ដិភាព គឺត្រូវបង្កើតនូវអ្វីដែលប្រជាជននិងសិស្សានុសិស្សសប្បាយរីករាយ។

ជាមួយគ្នានេះ សិស្សានុសិស្សដែលបានចូលរួមសង្ក្រាន្ដវិទ្យាល័យក៏សម្ដែងការសប្បាយរីករាយ ដោយពួកគាត់លើកឡើងស្រដៀងគ្នាថា ការបង្កើតកម្មវិធីវិសង្ក្រាន្ដវិទ្យាល័យនេះ ជាការរក្សាប្រពៃណីវប្បធម៌ខ្មែរ នាពិធីបុណ្យចូលឆ្នាំថ្មី ព្រោះសង្ក្រាន្ដវិទ្យាល័យនេះ បានជួបជុំជាមួយអតីតសិស្សដែលធ្លាប់រៀននៅសាលាជាមួយគ្នាផងដែរ។ ជាពិសេសបានចូលរួមគាំទ្រនូវវប្បធម៌ប្រពៃណីខ្មែរដែលមានតាំងពីដូនតាតរៀងមក។

បើតាមលោកនាយកវិទ្យាល័យសម្ដេចឪ បានបញ្ជាក់ថា សង្ក្រាន្ដវិទ្យាល័យសម្ដេចឪនេះ ធ្វើឡើងមានពីរថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានអ្នកចូលរួមប្រមាណពី៣ពាន់ទៅ៤ពាន់នាក់៕
ដោយ ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង