ព័ត៌មានជាតិ
រដ្ឋបាលក្រុងសំរោង ត្រៀមរៀបចំសង្ក្រាន្ត នៅជំរំភៀសសឹក នៅដើមខែមេសា
រដ្ឋបាលក្រុងសំរោង បានត្រៀមរៀបចំសង្ក្រាន្ត នៅទីតាំងជំរំបាត់ថ្កៅ ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០១ ខែមេសា ២០២៦ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងការរក្សានូវប្រពៃណីជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សកម្មភាពរៀបចំ «សង្ក្រាន្តជំរំបាត់ថ្កៅ» នៅថ្ងៃនេះ រួមមានការតុបតែងសោភ័ណភាព រៀបចំដាក់ទង់ជាតិ ទង់ជ្វាលា ចងផ្ទាំងបដា «សង្ក្រាន្តជំរំបាត់ថ្កៅ សូមស្វាគមន៍» និងបំពាក់ភ្លើងលម្អតាមដើមឈើឱ្យមានភាពស្រស់ស្អាត និងមានពន្លឺចម្រុះពណ៌ ដើម្បីឱ្យការប្រារព្ធពិធីមានភាពអធិកអធម។
ការរៀបចំទីតាំងកម្សាន្ត កំណត់ទីតាំងសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ រៀបចំវេទិកាប្រគំតន្ត្រី និងតំបន់សប្បាយភាពនានា ដើម្បីត្រៀមទទួលស្វាគមន៍ប្រជាពលរដ្ឋ ឱ្យមកចូលរួមបានច្រើនកុះករ។

រដ្ឋបាលក្រុងសំរោង ក្រោមការដឹកនាំរបស់លោក ផុន ចាន់និល អភិបាលក្រុង នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការចងចាំដ៏សប្បាយរីករាយ និងមានអត្ថន័យជ្រាលជ្រៅ ស្របតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសប្រពៃណីជូនដល់ប្រជាពលរដ្ឋភៀសសឹក៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


