Connect with us

ព័ត៌មានជាតិ

គ.ជ.ប ជូនដំណឹងអំពីការដាក់ពាក្យសុំច្បាប់ឈប់ពិសេស សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោត តំណាងរាស្ត្រ  

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ពាក្យសុំច្បាប់ឈប់ពិសេសសម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

សេចក្ដីជូនដំណឹង នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា អនុលោមតាមមាត្រា ២៥ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រការ ៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី ៧ តម្រូវឲ្យមន្ដ្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច ៧ (ប្រាំពីរ)ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

សូមជម្រាបថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មាន រយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ នៅ គ.ជ.ប គិតចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៨ ខែឧសភា ឆាំ្ន ២០២៣៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម