ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ
នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។

តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «នាំប្រពន្ធ កូន និងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាននៅខេត្តសៀមរាប»។ តាមគម្រោង នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដលើកទី ១០ នៅខេត្តសៀមរាប។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដលើកទី ១០ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ ២០២៣៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


