ព័ត៌មានជាតិ
ពិធីស្រង់ព្រះថ្ងៃបុណ្យចូលឆ្នាំខ្មែរ មិនដៅតែលើព្រះពុទ្ធបដិមាទេ
ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានដំណើរការទៅប្រកបដោយក្តីរិករាយ ស្និតស្នាល ក្នុងមហាគ្រួសារ ខ្មែរ នៅរសៀលថ្ងៃ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២០៦៦ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ ត្រូវថ្ងៃទី៣ ដែល ថ្ងៃ វរៈឡើងស័ក នៅមុខប្រាសាទបាយន័ មានរៀបចំធ្វើពិធីស្រង់ព្រះ និងនិមន្តព្រះសង្ឃចំរើនព្រះបរិទ្ធ លើករាសីឆ្នាំថ្មី ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និង ភ្ញៀវជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ។

មុនការប្រារព្ធពិធីតាមបែកសាសនា ក៏មានធ្វើការដង្ហែរព្រះពុទ្ធរូប្រទកិ្សណជុំវិញប្រាង្គប្រាសាទបាយន័ ទៅតាមពុទ្ធបញ្ញតិរបស់ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
តាមការបញ្ជាក់របស់គ្រូអាចារ្យបានឲ្យដឹងថា ការរៀបចំពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃវរៈឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម ឬទីកន្លែងមួយដែលបានកំណត់នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានជំនឿតៗគ្នាមកយូរលុងមកហើយ។ ការស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់អ្នកមានគុណសុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ និងកាច់ផ្តាច់កម្មអកុសលលះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលឆ្នាំថ្មី ។ ម៉្យាងទៀតយើងក៏ត្រូវចងចាំថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ។ តែព្រះរស់ដែលហៅថាព្រះកន្លោង គឺជាព្រះដែលតែងតែនៅក្បែរយើង មើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា។ ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណកុំខ្មាសអៀនឲ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាអៀនដៃមិនសំពះព្រះរស់របស់ខ្លួនឯង។ យ៉ាងណាមិញបើតាមប្រសាសន៍លោកតាអាចារ្យ បានលើកឡើងផងដែរថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និងមានជំនឿតៗគ្នាជាយូរលុងមកហើយ ការស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើនត្រជាក់ត្រជុំដូចគ្នា។

លោកតាអាចារ្យបញ្ជាក់ថា ទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ទាំងអ្នកស្រោចស្រពឲ្យគេ និងគេស្រោចឲ្យសុទ្ធតែសប្បាយចិត្តដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និងជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាយុទ្ធសាស្ត្រអប់រំមួយ និងបង្កភាពសប្បាយដល់ស្រទាប់យុវជនព្រមទាំងក្មេងចាស់ដោយមិនបានប្រកាន់គ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរនៃមហាគ្រួសារខ្មែរតែមួយ ។

សូមជម្រាបថា ក្នុងរយៈពេល៣៦៥ ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ៣ថ្ងៃទេ និងចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យនៃពិធីនេះមិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើ ពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឲ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា៕
អត្តបទ៖ គឿនវេត





-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


