Connect with us

ព័ត៌មានជាតិ

ពីយប់នេះទៅ អាចចូលរួមសប្បាយ ៣យប់ ក្នុងពិធីបញ្ចុះសីមា វត្តបារមីវង្កដ្ឋបុរី

បានផុស

នៅ

សាធារណជនអាចចូលរួមសប្បាយ ៣យប់ ជាមួយនឹងការប្រគុំតន្តី សិល្បៈ ព្រមទាំងស្តង់លក់ជាច្រើន ក្នុងឱកាសអប​អរ​ពិធីបុណ្យកាត់ឫសសីមាព្រះវិហារវត្តបារមីវង្កតបូរីកបិលភ័ស្តុ ដែលមានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីយប់ថ្ងៃទី២១ ដល់យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។​ នេះបើតាមការឱ្យដឹងពី រដ្ឋបាលខណ្ឌ​សែនសុខ រាជធានីភ្នំពេញ នៅយប់មិញនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងរៀបចំរួចរាល់អស់ហើយ។ ក្នុងនោះ មានទាំងសិល្បៈ ការប្រគុំតន្ត្រី ស្តង់អាជីវករ រួមនឹងចំណត ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់សាធារណជន ដែលអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ កាត់ឫសសីមាព្រះវិហារវត្តបារមីវង្កតបូរីកបិលភ័ស្តុ និងសមិទ្ធផលនានាក្នុងវត្ត។​

គួរបញ្ជាក់ថា សាធារណជនទាំងអស់ អាចចូលរួមនិងកម្សាន្តដោយសេរី នូវការប្រគុំតន្ត្រី និងសិល្បៈ ក្នុងពិធីបញ្ចុះខ័ន្ឌសីមា ដែលប្រព្រឹត្តទៅរយៈ៣យប់ ដោយចាប់ផ្តើមពីថ្ងៃនេះទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម