ព័ត៌មានជាតិ
មកដឹងថវិកាក្នុងមួយឆ្នាំ ក្រសួងអប់រំទទួលបានសម្រាប់ការជួសជុល និងសង់អគារសិក្សា
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះថា ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាប្រមាណ ១៥ ៥០០ លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការជួសជុល និងសាងសង់អគារសិក្សាផ្សេងៗក្នុងមួយឆ្នាំៗ។

អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡារូបនេះ មានប្រសាសន៍បន្តថា ថវិកាទាំងនេះដោយមិនគិតពីថវិកាសាងសង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងថវិការគម្រោងដៃគូអភិវឌ្ឍន៍នានាដូចជា JICA, ADB, WB, China, នោះទេ។

លោក រស់ សុវាចា បានបន្តថា ការសាងសង់ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធអគារសិក្សានៅតែបន្តជាអាទិភាពរបស់ក្រសួងអប់រំ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតសិក្សា ហើយជាទូទៅ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធអគារសិក្សាមានដំណើរប្រព្រឹត្តិទៅតាមផែនការសកម្មភាព អាទិភាព និងលទ្ធភាពជាក់ស្តែង។
លោក រស់ សុវាចា បានបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ ក្រោយវិចារណកម្មថវិកា ក្រសួងអប់រំ យុវជន និង កីឡា មានផែនការជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគារសិក្សា នៅសាលារៀនចំនួន ១៧ សរុបថវិកា ១១ ៩០០ ០០០ ០០០ រៀល នៅតាមរាជធានី/ខេត្ត ចំនួន ១០រួមមាន ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពត ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ក្រសួងអប់រំក៏ទទួលបានថវិកាបន្ថែមចំនួន ៤ ២៦៦ ៦៧៥ ដុល្លារអាមេរិកដើម្បីបំពេញតម្រូវការអគារសិក្សាដែលកំពុងដំណើរការសាងសង់ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅ ខេត្តកណ្តាល កំពង់ចាម រតនគីរី ស្វាយរៀង និងកំពត ក្នុងនោះសាងសង់អគាសិក្សាថ្មី ២៧ខ្នង មាន ១៧០បន្ទប់ សាងសង់បង្គន់អនាម័យ ២៥ខ្នង មាន ១២៥បន្ទប់ និងសាងសង់អាងស្តុកទឹកចំណុះ ២០ម៉ែត្រគូប ចំនួន១៩។
លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ការងារសាងសង់ និងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តអប់រំនៅតែបន្តមានសកម្មភាពធម្មតា ស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ។ ចំណែកក្រុមការងារបច្ចេកទេសសំណង់បានធ្វើការកែលម្អ ប្លង់ឱ្យបានប្រសើរឡើងដល់ការប្រើប្រាស់ និងបរិស្ថានសិក្សារបស់សិស្សជាលំដាប់ ដូចជាការធ្វើជម្រាលសម្រាប់ជនពិការ បង្គន់សម្រាប់ជនពិការ ក្រាលការ៉ូ បំពាក់អគ្គឹសនី កង្ហារ និងការពង្រីកទំហំទ្វារបង្អួច ដើម្បីមានខ្យល់ចេញចូលច្រើន បន្ថយកំដៅ ឬបន្ថែមពិដានជាដើម។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បុគ្គលិកអប់រំជាង ២ ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានតម្រូវការអគារសាលារៀនថ្មី ដែលមានគុណភាពសម្រាប់សិស្ស ជំនួសឱ្យអគារចាស់ទ្រុឌទ្រោម ដែលកំពុងអស់អាយុកាលប្រើប្រាស់ជាបណ្ដើរៗ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


