ព័ត៌មានជាតិ
នគរបាលខេត្តកំពង់ឆ្នាំងត្រៀមកម្លាំងជាង៦០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម
លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ បានឲ្យដឹងថា នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង នឹងដាក់ពង្រាយកងកម្លាំងប្រមាណជាង៦០០នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ស្រុកឧដុង្គជាប់ខេត្តកំពង់ឆ្នាំង រហូតដល់ឃុំត្រពាំងចាន់ ព្រំប្រទល់កំពង់ឆ្នាំងជាមួយខេត្តពោធិ៍សាត់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម ឆ្លងកាត់ខេត្តកំពង់ឆ្នាំងក្នុងថ្ងៃទី ២៩-៣០ ខែមេសា ខាងមុខនេះ ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងពិធីដង្ហែក្បួនព្រះអគ្គិជ័យកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ខាងលើនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំកម្លាំងប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការសិស្សានុសិស្សចូលរួមដង្ហែរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមទទួល និងដង្ហែចំនួន៣០គោលដៅ និងមានមនុស្សចូលរួមជាង១៨.០០០ នាក់។

កម្មវិធីជាប្រវត្តិសាស្ត្រខាងលើនេះ នៅថ្ងៃទី២៩ ក្បួនដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេមនឹងទទួលក្បួនដង្ហែចេញពីចំណុចព្រំប្រទល់ស្រុកឧដុង្គខេត្តកំពង់ឆ្នាំង មកកាន់ក្រុងកំពង់ឆ្នាំង តាមបណ្ដាផ្លូវនានាក្នុងក្រុង ហើយក្បួនដង្ហែព្រះអគ្គិជ័យកីឡាត្រូវស្នាក់នៅមួយយប់ក្នុងវត្តអារញ្ញការាម ដើម្បីប្រារព្ធធ្វើពិធីសាសនា។ ហើយនៅព្រឹកឡើងថ្ងៃ៣០ និងដង្ហែចេញពីវត្តអារញ្ញការាម ទៅកាន់ឃុំត្រពាំងចាន់ ព្រំប្រទល់ខេត្តកំពង់ឆ្នាំងជាមួយខេត្តពោធិ៍សាត់ ដែលក្នុងរយៈពេលដង្ហែក្បួនព្រះអគ្គីជ័យកីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់ជាតិខាងលើនេះ នឹងមានព្រះសង្ឃ១៥០អង្គ និងប្រជាពលរដ្ឋ មន្ត្រីរាជការលោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សចូលរួមប្រមាណ១ម៉ឺន៧ពាន់នាក់៕
អត្ថបទ៖ ឈៀងថារិទ្ធ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


