ចរាចរណ៍
ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បំភ្លីជុំវិញការចុះអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឆ្លើយបំភ្លីជូនសាធារណ:ជន ដែលប្រើប្រាស់បណ្តាញ សង្គម Facebook និងTikTok កុំឲ្យមានការភាន់ច្រឡំ កាលពីថ្ងៃទៅ២៣ ខែកុម្ភៈ ឆ្នំា២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក (គោលដៅត្រួតពិនិត្យល្បឿន) នៅលើផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិត នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


ក្រោយមកក៏ទទួលបានព័ត៌មានពីតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក Facebook និងTikTok បានបង្ហោះវីដេអូ ករណីបើកបររថយន្តលើសល្បឿនកំណត់ និងធ្វើការពិន័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ធ្វើការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុចប្រឈមគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្ដាលឲ្យ មានមនុស្ស ស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិនានា ដោយជាយកថាហេតុ។



ក្នុងករណីត្រួតពិនិត្យល្បឿននេះ អនុវត្តទៅតាមស្លាកសញ្ញាចរាចរណ៍(៩០Km/h) មិនមែនក្រោមស្លាកសញ្ញាចរាចរណ៍(៩០Km/h)នោះទេ បើយោងតាមច្បាប់ចរាចរណ៍មាត្រា៧ ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ក្នុងករណីអ្នកបើកបរល្មើសច្បាប់បើកបរលើសល្បឿនកំណត់កម្លាំងសមត្ថកិច្ចនិងធើ្វការផាកពិនិត្យដូចខាងក្រោម ១.បើកបរលើសល្បឿនចាប់ពី ១ ដល់ ១៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១២០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ២២៥.០០០៛, ២.បើកបរលើសលើសល្បឿនចាប់ពី ២០ ដល់ ២៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៥០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣០០.០០០៛, 3.បើកបរលើសលើសល្បឿនចាប់ពី ៣០ ដល់ ៣៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛ ,4.បើកបរលើសលើសល្បឿនចាប់ពី ៤០ Km/h ឡើងទៅ ពិន័យចំពោះយានយន្តធុនស្រាល ៣០០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៦២៥.០០០៛។
ឧទាហរណ៍ ចំពោះយានយន្តបើកបរក្នុងល្បឿន ១២៩ Km/h មានន័យថា យានយន្តល្មើសនោះ លើសល្បឿន ៣៩ Km/h ត្រូវពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛
ជាមួយគ្នាផងដែរ កម្លាំងនរគបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តតាមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក (គិតពីខ្លួនអ្នក គ្រួសារ និងអ្នកដទៃ សូមកុំបើកបរហួសល្បឿនកំណត់)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


