ព័ត៌មានជាតិ
ចំណូលពលរដ្ឋខេត្តស្វាយរៀងកើនឡើង ២៦៧ ដុល្លារ រហូតដល់ ១ ៥៥៩ ដុល្លារអាមេរិក
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តស្វាយរៀង» លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ឱ្យដឹងថា GDP របស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងសម្រាប់មនុស្សម្នាក់ទទួលបានចំណូលមធ្យម ១ ៥៥៩ ដុល្លារអាមេរិកគឺកើនឡើង ២៦៧ដុល្លារ បើធៀបឆ្នាំ២០១៨។

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោក ម៉ែន វិបុល បានមានប្រសាសន៍ថា ខេត្តស្វាយរៀងស្ថិតនៅប៉ែកអាគ្នេយ៍ដែលមានចម្ងាយ ១២៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ខេត្ដស្វាយរៀងមានកំណើនសេដ្ឋកិច្ច ៥,៦% ក្នុងនោះបានចូលរួមចំណែកពីវិស័យកសិកម្មប្រមាណជា ៤៣,៧៦% វិស័យឧស្សាហកម្ម ប្រមាណជា ៣៨,១២% និងវិស័យសេវាកម្មប្រមាណជា ១៨,១២%។
លោកបន្តថា សម្រាប់ចំណូលមធ្យមមនុស្សម្នាក់មានប្រមាណ ១.៥៩៥ដុល្លារអាម៉េរិក កើនឡើង ២៦៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ចំពោះទំហំសេដ្ឋកិច្ច (GDP) ខេត្តស្វាយរៀង មានចំនួន ១.០៩៤.៦១៦.៩២៥ដុល្លារ នៅឆ្នាំ២០២២។

ខេត្តស្វាយរៀងជាខេត្តដែលមានភូមិសាស្រ្តជាប់ប្រទេសវៀតណាម មានផ្ទៃដីសរុប ២.៩៦៦,៤០ គីឡូម៉ែត្រក្រឡា ចែកចេញជា ២ក្រុង ៦ស្រុក ៦៨ឃុំ ១២សង្កាត់ ៦៩០ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៦៧៤.៦៣៥នាក់។ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងមាន ៤៣៨.០៩៥នាក់ ហើយប្រជាជនអាយុ ១៨ឆ្នាំឡើងដែលមានការងារធ្វើមានចំនួន ៩២,៦%។
ខេត្តមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនចំនួន ៨ កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤កន្លែង និងមានកំពង់ផែ ០១កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗ និងការធ្វើដំណើរឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្ដរជាតិ ។ រដ្ឋបាលខេត្តក៏គ្រោងរៀបចំសំណើទៅរាជរដ្ឋាភិបាល ដើម្បីស្នើសុំបង្កើតច្រកទ្វារតំបន់ព្រំដែនមួយកន្លែងទៀត គឺច្រកទ្វារតំបន់ព្រំដែនក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


