ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ណែនាំពលរដ្ឋដាក់ទង់ជាតិមុខផ្ទះ អបអរព្រឹត្តិការណ៍ស៊ីហ្គេម
លោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តបានស្នើឲ្យពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ ៥ ចូលរួមសំអាតបរិស្ថាន និងដាក់ទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួនឲ្យបានគ្រប់គ្នា ដើម្បីអបអរសាទរការដង្ហែព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងមកដល់ខេត្តបាត់ដំបងនៅថ្ងៃទី ១ ខែឧសភាខាងមុខនេះ។

ការថ្លែងបែបនេះខណះដែលលោកនិងសហការីជាច្រើនទៀត បានចុះសួរសុខទុក្ខនិងនាំអំណោយ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥៧ គ្រួសារក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានរងគ្រោះពីធម្មជាតិ (ខ្យល់កន្ត្រាក់) នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ។
រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមទីតាំងមួយចំនួន ដើម្បីអាចឲ្យពលរដ្ឋទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) រដ្ឋបាលខេត្តនឹងរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់ កីឡាគុនខ្មែរ និងកីឡាបាល់ទះ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តាស្រុកក្រុងទាំង១៤។

ក្នុងក្រុងបាត់ដំបងមានទីតាំងចំនួន ០៣ រួមមាន ÷ទីតាំងទី១: មុខអគារសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ទីតាំងទី២: បរិវេណសួនសម្តេចក្រឡាហោម ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទីតាំងទី៣: ក្នុងបរិវេណ ទីតាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្រៅពីនេះសម្រាប់ទីតាំងតាមបណ្តាស្រុកទាំង ១៣ ទៀតមានដូចជា ÷១,ស្រុកសង្កែ រៀបចំនៅបរិវេណសាលាស្រុកសង្កែ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល។ ២, ស្រុកគាស់ក្រឡ: រៀបចំនៅបរិវេណសាលាស្រុកគាស់ក្រឡ ស្ថិតក្នុងភូមិព្រៃពពេល ឃុំគាស់ក្រឡ។ ៣,ស្រុកមោងឫស្សី: រៀបចំនៅបរិវេណសាលាស្រុកមោងឫស្សី ស្ថិតក្នុងភូមិកខ្សែបន្ទាយ ឃុំមោង។ ៤,ស្រុករុក្ខគិរី :រៀបចំនៅបរិវេណសាលាស្រុករុក្ខគិរី ស្ថិតក្នុងភូមិព្រៃអម្គាន់ ឃុំស្តុកប្រវឹក។ ៥,ស្រុកឯកភ្នំ: រៀបចំនៅបរិវេណសាលាស្រុកឯកភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកនវ័ន្ទ។ ៦,ស្រុកថ្មគោល: រៀបចំនៅបរិវេណសាលាស្រុកថ្មគោល ស្ថិតក្នុងបរិវេណ កសិកម្ម ឃុំតាពូង។ ៧,ស្រុកបវេល: រៀបចំនៅបរិវេណសាលាស្រុកបវេល ស្ថិតក្នុងភូមិទំនប់ទឹក ឃុំបូរវិល។ ៨,ស្រុកសំពៅលូន: រៀបចំនៅបរិវេណដីឡូតិ៍ទល់មុខអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព។ ៩,ស្រុកភ្នំព្រឹក: រៀបចំនៅបរិវេណសាលាស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា។ ១០,ស្រុកកំរៀង: រៀបចំនៅបរិវេណ តារាងបាល់ទាត់ប្រុសតូច ស្ថិតក្នុងភូមិអូរដាលើ ឃុំបឹងរាំង។ ១១,ស្រុកសំឡូត: រៀបចំនៅចំណុចស្ពានវែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង។ ១២,ស្រុករតនមណ្ឌល: រៀបចំនៅបរិវេណមុខផ្សារដំណាក់ស្ដៅ ស្ថិតក្នុងភូមិស្ពឺ ឃុំស្តៅ និងទី ១៣,ស្រុកបាណន់ រៀបចំនៅបរិវេណ ចំណតមុខប្រាសាទភ្នំបាណន់ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


