ព័ត៌មានជាតិ
ផ្លូវមួយខ្សែខូចខាតនៅស្រុកមោងឬស្សី គ្រោងស្ថាបនាចាក់ក្រាលបេតុង
ផ្លូវមួយខ្សែដែលមានប្រវែងជិត ៣.០០០ ម៉ែត្រ ដែលស្ថិតក្នុងឃុំចំនួនពីរ គឺឃុំមោង និងឃុំរបស់មង្គល កំពុងរងការខូចខាតបង្កការលំបាកក្នុងការធ្វើដំណើរ អស់រយៈពេលប្រមាណជាង ៣ ឆ្នាំមកហើយ។

បើតាមការលើកឡើងពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា ផ្លូវមួយខ្សែដែលបែកចេញពីផ្លូវជាលេខ ៥ ក្បែរមូលដ្ឋានកងរាជអាវុធហត្ថស្រុក ឆ្លងកាត់ភូមិជាច្រើនក្នុងនោះមានភូមិព្រែកអាំ ភូមិឫស្សី១ ភូមិឬស្សី២ ភូមិកន្សៃបន្ទាយ ភូមិរ៉ា ភូមិកូនក្អែក ភូមិព្រៃព្រុំ និងភូមិអន្លង់កូប ស្ថិតក្នុងឃុំចំនួន ២ គឺឃុំមោង និងឃុំរបស់មង្គល ឆ្ពោះទៅកាន់ទំនប់ដូនទ្រី បានបង្កការលំបាកក្នុងការធ្វើដំណើរពិសេសគឺនៅរដូវធ្លាក់ភ្លៀង កុំថាឡើយតែរថយន្តសូម្បីតែការធ្វើដំណើរតាមកង់និងម៉ូតូក៏មានលំបាកខ្លាំងណាស់ដែរ។
បញ្ហានេះប្រជាពលរដ្ឋតែងតែលើកឡើង និងសំណូមពរឲ្យអាជ្ញាធរឬមន្ទីរពាក់ព័ន្ធជួយធ្វើយ៉ាងណាសម្រួលឲ្យងាយស្រួលក្នុងការធ្វើដំណើរផង ព្រោះផ្លូវនេះខូចជាង ៣ ឆ្នាំមកហើយ។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបានមានប្រសាសន៍បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ផ្លូវដែលខូចខាតនេះមានប្រវែង ២.៨០០ ម៉ែត្រ ស្ថិតនៅក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងចាក់ក្រាលបេតុងអាមេ។
លោកថា ការដើមឡើយផ្លូវនេះជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប៉ុន្តែក្រោយមកក្រោមគម្រោងរបស់អាល្លឺម៉ង់។ ដោយសារការស្ថាបនាចាប់ពីបឹង៣ ឆ្ពោះទៅកាន់ស្រុករុក្ខគិរីបានបញ្ចប់ ទើបរាជរដ្ឋាភិបាលបានស្នើសុំឲ្យអាល្លឺម៉ង់ជួយទទួលគម្រោងមួយនេះបន្ថែមទៀត ប៉ុន្តែការស្នើសុំបរាជ័យដោយសារគម្រោងរបស់អាល្លឺម៉ង់អស់ថវិកា។
ដោយសាររាជរដ្ឋាភិបាលបង្វែរគម្រោងទៅក្រោមក្រសួងអភិវឌ្ឍន៍ជនបទទទួលកិច្ចការបន្ត ផ្លូវនេះនឹងគ្រោងបើកការដ្ឋានស្ថាបនាជាផ្លូវក្រាលបេតុងមានប្រវែងសរុប ២.៨០០ ម៉ែត្រ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


