Connect with us

ព័ត៌មានជាតិ

ក្រុង​ព្រះសីហនុ​នៅ​សេសសល់​ផ្លូវ​ដី​ជាង ៣០% មិន​ទាន់អភិវឌ្ឍ​ជា​ផ្លូវ​កៅស៊ូ​ ឬ​បេតុង​

បានផុស

នៅ

បើ​តាមការ​បញ្ជាក់​ពី​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​ព្រះសីហនុ​បច្ចុប្បន្ន​នៅ​សេសសល់​ផ្លូវ​ដី​ប្រហែល​ជាង ៣០ ភាគរយ ​ដែល​មិន​ទាន់​អភិវឌ្ឍ​ជា​ផ្លូវ​កៅស៊ូ ឬ​បេតុង​នៅ​ឡើយ។

លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ ១៥ ខែ​កុម្ភៈ ​ឆ្នាំ ២០២៣ លោក គួច ចំរើន​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្រុង​ព្រះសីហនុ​នៅ​សល់​ផ្លូវ​ដី​ប្រហែល​ជាង ៣០ ភាគរយ មិន​ទាន់​អភិវឌ្ឍ​ជា​ផ្លូវ​កៅស៊ូ​ឬ​ចាក់​បេតុង​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ឆ្នាំ ២០១៩ រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​​ថវិកា​ជាតិ​ជាង ២០០ លាន​ដុល្លារ ស្ថាបនា​ផ្លូវ​ចំនួន ៣៤ ខ្សែ ដើម្បីប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗ និង​ក្លាយ​ជា​ច្រក​បង្កើនសេដ្ឋកិច្ចប្រទេស។

ទាក់ទង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ លោក​ គួច ចំរើន​ បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​ខេត្ត​​នឹង​បន្ត​ខិតខំ​កែ​លម្អ​​ផ្លូវ​ដី​មួយ​ចំនួនដែលនៅ​សេសសល់ប្រែក្លាយជា​ផ្លូវ​កៅស៊ូ ឬ​ចាក់​បេតុង​​ ដើម្បី​លើក​មុខមាត់​ក្រុង​ព្រះសីហនុ​ស័ក្ដិសម​ជា​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ល្បី​របស់​ប្រទេស​កម្ពុជា។

តាមរយៈការ​ដាក់​ផែនការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុងក្រុង​ មិនត្រឹមបម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់ប្រជាពលរដ្ឋឲ្យមាន​ភាព​ងាយស្រួល ក៏បម្រើ​ដល់​វិស័យទេសចរណ៍និងទាក់ទាញ​ការ​វិនិយោគ​បន្ថែមទៀត។

​ក្រុង​ព្រះសីហនុ ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ខណៈ​រដ្ឋាភិបាល​បានដាក់​ផែនការ​ប្រែក្លាយ​ក្រុងព្រះសីហនុជាទីក្រុងគំរូដំបូងគេ មាន​ទាំង​សោភ័ណភាព​ បរិស្ថានល្អស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ឱ្យលេងកម្សាន្ត ជាពិសេស​ទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនថែមទៀត។

ក្រុង​ព្រះសីហនុស្ថិត​នៅ​ទិស​នីរតី ដែល​ចែកចេញជា ៤ សង្កាត់ និង ១៥ ភូមិ​ មាន​ផ្ទៃដី​សរុប ៨៤,៣៦៤ គីឡូម៉ែត្រ​ការ៉េ។ ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ ៨៣ ៦១០ នាក់។ ក្រៅពីនេះ​ក៏​មាន​ជនជាតិ​បរទេស​ដែលមក​ស្នាក់នៅ​និង​ធ្វើ​ការ​ចម្រុះជាតិសាសន៍​យ៉ាងច្រើន​ ជាពិសេស​ជនជាតិចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម