ព័ត៌មានជាតិ
ក្រុមហ៊ុន ១៥០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជួយជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាកន្លែងប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាសប្រមាណ ១៥០ កំពុងបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញទំនិញជាច្រើនមុខ ក្នុងមួយឆ្នាំៗ។ តំបន់សេដ្ឋកិច្ចពិសេសនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញច្រានឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន។

ក្រុមហ៊ុនចំនួន ១៥០ ដែលកំពុងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងនោះ ៤០ភាគរយ គឺក្រុមហ៊ុនមកពីប្រទេសជប៉ុន, ៣០ក្រុមហ៊ុនមកពីប្រទេសចិន និងក្រុមហ៊ុនមកពីប្រទេសថៃ អាមេរិក ហ្វីលីពីន វៀតណាម ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក Uematsu Hiroshi ប្រធាននាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅក្នុងកិច្ចសម្ភាសន៍ពិសេសរបស់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះ។

លោក Uematsu Hiroshi បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនភាគធំ។ ការរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនេះ ដោយសារតែការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច គឺផ្តោតទៅលើការនាំចេញ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន និងកើនប្រាក់ចំណូល។

ជាក់ស្តែងអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនេះ បានបញ្ជាក់ថា ការនាំចេញរបស់តំបន់ សេដ្ឋកិច្ចពិសេស កាលពីឆ្នាំ ២០២២ គិតជាទឹកប្រាក់ប្រមាណ ៩៦០លានដុល្លារ ពោលគឺមានការកើន ឡើងជារៀងរាល់ឆ្នាំ។
បើតាមលោក Uematsu Hiroshi ទំនិញដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានដូចជា វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ រថយន្ត គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផ្សេងៗទៀត។
យ៉ាងណាមិញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានសមត្ថភាពបង្កើតការងារប្រមាណ ៤ម៉ឺននាក់ និងបានទាក់ទាញវិនិយោគិនជាច្រើន ឲ្យមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលជាផ្នែកមួយជួយបង្កើតការងារក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក៕
អត្ថបទ៖ គេន ម៉ាលិះ


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ