Connect with us

ព័ត៌មានជាតិ

អបអរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជាច្រើន​

បានផុស

នៅ

​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ត្រូវបាន​បញ្ចប់ទៅ​ប្រកបដោយ​ភាពជោគជ័យ ល្បី​រន្ទឺ និង​ស្ញប់ស្ញែង​ទូទាំង​ពិភពលោក​។ ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ពិត​ជាមាន​មោទនភាព​ដែល​បានរួម​ចំណែក​ជា​ផ្នែក​មួយ​ទ្រទ្រង់​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ និង​នាំយក​ភាព​អស្ចារ្យ​របស់​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើសពី​ជោគជ័យ និង​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជាច្រើន កម្ពុជា​យើង​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ២៨២ ក្នុងនោះ​មាន​មេដាយមាស ៨១ មេដាយប្រាក់ ៧៤ និង​មេដាយសំរិទ្ធិ ១២៧ ដែល​ឈរលើ​ចំណាត់ថ្នាក់​លេខ ៤ ក្នុងចំណោម​ប្រទេស​ទាំង ១១ ដែល​ចូលរួម​ប្រកួត ហើយ​លទ្ធផល​នេះ បង្ហាញថា​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ថ្មី ដែល​ទទួលបាន​មេដាយ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​កន្លងមក​។

​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ បានធ្វើ​ឲ្យ​កិត្យានុភាព​កម្ពុជា​កាន់តែ​រះ​ត្រដែត​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដ៏​ទាក់ទាញ បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ រំលេច​ពី​ភាពរុងរឿង​អស្ចារ្យ​របស់​កម្ពុជា ជាមួយ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ដ៏​សម្បូរបែប​។​

​លើសពី​ការរួមចំណែក​ឧបត្ថម្ភ គាំទ្រ​ទាំង​ថ​រិ​កា សម្ភារៈ និង​ផលិតផល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏បាន​ចូលរួម​ក្នុងការ​ផលិត​នូវ​បទ​ចម្រៀង “​ផ្ទះ​តូច បេះដូង​ធំ​” សម្រាប់​អបអរ​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដែល​ទ​ទួ​យ​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​ទទួលបាន​ការចូល​ទស្ស​នា​រាប់លាន​នាក់ និង​ចូល​ខំ​មេន​(Comment) ព្រោងព្រាត​កោតសរសើរ​ទៅលើ​ខ្លឹមសារ​បទ​ចម្រៀង និង​វីដេអូ​ដ៏​រស់​រវើក បន្ទាប់ពី​វីដេអូ​ចម្រៀង​មួយ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ត្រឹម​រយៈពេល​ដ៏​ខ្លី​។

​បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​មួយ​នេះ ត្រូវបាន​បកស្រាយ​ដោយ​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ អ្នកនាង មាស សុខ​សោភា និង​ពូ​ឃ្លាំង ដែល​បង្ហាញ​ពី​សិល្បៈ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ វប្បធម៌​អរិយធម៌​របស់​យើង​ឲ្យ​ថ្កុំថ្កើង​ទៅកាន់​ឆាក​អន្តរជាតិ ក៏ដូចជា​ជំរុញ​បន្ថែម​ទៅលើ​ស្មារតី​អ្នកគាំទ្រ​គ្រប់រូប​ឲ្យ​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា ក្រោម​ពាក្យស្លោក​អាស៊ាន​តែមួយ​គឺ “​កីឡា​រស់ក្នុង​សន្តិភាព​”​។ ជាងនេះទៅទៀត វីដេអូ​ចម្រៀង​ដ៏​មាន​អត្ថន័យ​នេះ​បាន​បង្កប់​នូវ​ភាពថ្លៃថ្នូរ ទន់ភ្លន់​នៃ​ប្រជាជន​ខ្មែរ ប្រកបដោយ​មោទនភាព​ជាតិ ជាមួយ​ស្នាមញញឹម​រាក់ទាក់ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ដែល​បានមក​កម្សាន្ត​ទស្សនា​ប្រទេស​កម្ពុជា​នាឱកាស​ព្រឹត្តិការណ៍​កីឡា​ដ៏​វិសេសវិសាល​នេះ​។

​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​បាន​ចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ហើយ​សូម​ឲ្យ​ប្រជាជន​យើង​បន្ត​គាំទ្រ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ ហើយ​ចូលរួម​លើកទឹកចិត្ត​អត្ត​ព​លិ​ក​ពិការ​របស់​យើង ជាពិសេស​គាំទ្រ និង​ចែករំលែក​បទ​ចម្រៀង “​ផ្ទះ​តូច បេះដូង​ធំ​” ដើម្បី​ឲ្យ​ពិភពលោក​ស្គា​ល់ពី​ភាព​អស្ចារ្យ​នៃ​ព្រឹត្តិការណ៍​កីឡា​នៅ​កម្ពុជា៕

ទាំងអស់គ្នា ដើម្បី​កម្ពុជា​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម