ព័ត៌មានជាតិ
ក្រសួងអប់រំបើកយុទ្ធនាការលើកកម្ពស់សមត្ថភាពសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល
ក្រសួងអប់រំយុវជននិងកីឡា បានបើកយុទ្ធនាការដើម្បី “លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ” ដើម្បីសម្រប និងពន្លឿនឱ្យទាន់ការប្រែប្រួល និងការអភិវឌ្ឍរបស់ពិភពលោក។

លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែឧសភាថា យុទ្ធនាការតាមកម្រិតវិទ្យាល័យ ក្នុងកម្មវិធី “លើកកម្ពស់សមត្ថភាសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ”នេះបានចាប់ផ្តើមអនុវត្តជាលើកដំបូងកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុនសែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយក្រសួងនឹងបន្តទៅកាន់វិទ្យាល័យគោលដៅមួយចំនួនទៀតនៅខេត្តកំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ។ លោកបានបន្តថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល
ដោយមានការជួបផ្ទាល់ជាមួយសិស្សានុសិស្សនៅថ្នាក់ទី១០ដល់ទី១២។

លោកបានបន្តទៀតថា នៅក្នុងកម្មវិធីនេះយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ
បានផ្តល់ការបណ្តុះបណ្តាលចំពោះតំណាងសិស្សថ្នាក់ទី១០ដល់ទី១២នៅតាមវិទ្យាល័យដើម្បីឱ្យសិស្សតំណាងថ្នាក់ទាំងនោះអាចបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់ហើយសិស្សានុសិស្សនឹងទទួលបានការស្វែងយល់ពីវិធីសាស្រ្តរៀន
ដែលមានន័យថាសិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។ ការរៀនដោយស៊ីជម្រៅ ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ដែលមានន័យថា សិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូនិងការរៀនតាមបែបពន្លឿនសម្រាប់សិស្សថ្នាក់ទី១២ដែលមានលទ្ធផលនៃការសិក្សានៅទាបហើយអាចរៀនបំប៉នសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

លោកអនុរដ្ឋលេខាធិការបានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយដែលហៅកាត់ថា CDDE ដែលមានតួនាទីចំនួន៤ រួមមាន ១.គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទិន្នន័យនៃការអប់រំឌីជីថលដោយផ្តោយលើការរៀបចំបង្កើតមជ្ឍមណ្ឌលទិន្នន័យ (Data Center) ២.ផលិតវីដេអូនៃការបង្រៀន ដោយរួមបញ្ជូលនូវការបញ្ជ្រាបវិធីសាស្រ្តបង្រៀនបែបថ្មី និងការឆ្លើយតបចំពោះការអប់រំពិសេស ៣.រៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការផលិតវីដេអូនៃការបង្រៀនដោយផ្តោតលើការបង្កើតស្តូឌីយ៉ូសម្រាប់ផលិតវីដេអូ និងមាតិកាឌីជីថលដ៏ទៃ និងស្តូឌីយ៉ូខ្នាតធំសម្រាប់វេទិការអប់រំ និង ៤.បង្កើតវេទិកាឌីជីថលសម្រាប់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិកដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សាដោយផ្អែកលើបរិបទនៃការអប់រំនៅកម្ពុជា។

លោកបានបន្តទៀតថា មកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានផលិតធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដូចខាងក្រោម ៖១. ធនធានសៀវភៅសិក្សា ៖
សន្លឹកកិច្ចការសម្រាប់លើកកម្ពស់ការចងចាំ, សៀវភៅលំហាត់អនុវត្ត, និងសៀវភៅជំនួយស្មារតីរូបមន្តគន្លឹះនិងសង្ខេបមេរៀន, ២. ធនធានវីដេអូ ៖ វីដេអូសង្ខេបមេរៀន, វីដេអូបង្រៀនទូទៅ, និងវីដេអូសំណួរចម្លើយ៣. ធនធានអន្តរកម្ម ៖ ប្រព័ន្ធធ្វើតេស្តសមត្ថភាពសិស្ស។
បន្ថែមលើធនធានសៀវភៅសិក្សាទាំងអស់មជ្ឈមណ្ឌលបានរៀបចំធនធានសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់ទី១២
ជាពិសេសរួមមាន ៖១. ធនធានសៀវភៅសិក្សា ៖សៀវភៅសង្ខេបមេរៀនថ្នាក់វិទ្យាសាស្រ្ត, សៀវភៅសង្ខេបមេរៀននិងកម្រងវិញ្ញាសាអនុវត្ត, និងសៀវភៅកម្រងវិញ្ញាសានិងអត្រាកំណែ ២. ធនធានវីដេអូ ៖វីដេអូដំណោះស្រាយវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ។

នៅឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនឹងបន្តផលិតធនធានសៀវភៅសិក្សា និងវីដេអូ សម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារួមមានការពិសោធអនុវត្តក្នុងបន្ទប់ពិសោធន៍, ការសិក្សាដោយការបង្កើតគម្រោង,ការសិក្សាដោយការសង្កេតធម្មជាតិ, ការបង្កើនចំណាប់អារម្មណ៍ជាមួយវិទ្យាសាស្រ្ត។ សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រូបង្រៀន និងមាតាបិតានិងអាណាព្យាបាល អាចចូលអានសៀវភៅ និងទស្សនាវីដេអូដែលជាធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយតាមរយៈវេបសាយ www.duraseksa.com ឬតាម App កម្មវិធីទូរសព្ទដៃDurasek App ។ ដោយសារធនធានសិក្សាឌីជីថលទាំងអស់ត្រូវបានរក្សាទុកជាលក្ខណៈ Local Hosting ដោយផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួង ដូច្នេះសិស្សានុសិស្សអាចអាននិងទស្សនាធនធានទាំងនេះក្នុងល្បឿនលឿនជាងការទស្សនាលើប្រព័ន្ធដទៃ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


