ព័ត៌មានជាតិ
ក្រសួងអប់រំ និងអង្គការទឹកស្អាត ១០០១ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើទឹកស្អាត និងអនាម័យនៅសាលារៀន
ក្នុងជំនួបរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទឹកស្អាត១០០១ កាលពីព្រឹកថ្ងៃទៅ០៨ ខែមិថុនា ឆ្នាំ២០២៦ ភាគីទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើទឹកស្អាត និងអនាម័យនៅសាលារៀន។ នេះ បើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

បើតាមក្រសួងអប់រំ ក្នុងជំនួបនោះ ភាគីអង្គការទឹកស្អាត ១០០១ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះកិច្ចសហការដ៏ល្អនាពេលកន្លងមក ដោយបានបន្តអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំបន្ថែមទៀត ដើម្បីលើកកម្ពស់ការអប់រំពាក់ព័ន្ធនឹងការថែទាំសុខភាពដោយប្រើប្រាស់ទឹកស្អាត។ ក្នុងឱកាសនោះ អង្គការទឹកស្អាត ១០០១ ក៏បានធ្វើបទបង្ហាញ ស្តីពី លទ្ធផល សមិទ្ធផលឆ្នាំ២០២៥-២០២៦ និងផែនការបន្ទាប់ក្នុងឆ្នាំ២០២៧ -២០២៨ និងផែនការរអនុវត្តគម្រោងបន្តផងដែរ។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការទឹកស្អាត១០០១ ជាមួយក្រសួងអប់រំ និងសាលារៀននៅតាមបណ្ដាខេត្ត ដោយគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃការប្រើប្រាស់ទឹក សម្រាប់ទាំងការបរិភោគ និងអនាម័យដើម្បីសុខភាពរឹងមាំ ដែលចូលរួមចំណែកសម្រាលបន្ទុកចំណាយរបស់គ្រួសារទៀតផង។

រដ្ឋមន្ត្រីក្រសួងអប់រំ គាំទ្រចំពោះការបន្តអនុស្សរណៈយោគយល់គ្នា (MoU) រវាង ក្រសួង និងអង្គការទឹកស្អាត ដើម្បីបន្តពង្រឹងនិងពង្រីកការអនុវត្តកម្មវិធី ដូចជា គម្រោង «ទឹកស្អាតសម្រាប់សាលារៀន», ការលើកកម្ពស់ការយល់ដឹងពី អនាម័យ និងទឹកស្អាត , និងការចូលរួមចំណែកក្នុងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក និងការសម្អាត។
បើតាមក្រសួងអប់រំ, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាបានចូលរួមចំណែកកាត់បន្ថយអត្រាអវត្តមានរបស់សិស្ស និងលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈការផ្តល់ទឹកស្អាត ដែលជាតម្រូវការមូលដ្ឋាន និងការអប់រំ «អនាម័យ» នៅតាមសាលារៀនក្នុងខេត្តគោលដៅជាច្រើនទូទាំងប្រទេសកម្ពុជា។
អង្គការទឹកស្អាត ១០០១ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងជាមួយក្រសួងអប់រំ តាមរយៈការអនុវត្តគម្រោងជាច្រើន ដែលផ្តោតសំខាន់លើការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់សុខភាព អនាម័យសម្រាប់សិស្សានុសិស្សនៅតាមសាលារៀន ជាពិសេសនៅតំបន់ជនបទ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


