ព័ត៌មានជាតិ
ដំណោះស្រាយទំនាស់បុរី វីអាយភី មានពន្លឺថ្មី ខណៈអាជ្ញាធរប្រជុំឯកភាពគ្នា ៤ ចំណុច
ដើម្បីពន្លឿននៃការដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងដីឡូត៏ ពីក្រុមហ៊ុនបុរី វីអាយភី ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោអោយបានលឿននិងឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឱ្យលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត។

កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការរកដំណោះស្រាយករណីប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងដីឡូត៏ ពីក្រុមហ៊ុនបុរី វីអាយភី ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៣នេះនៅសាលារាជធានីភ្នំពេញ។
ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំ បានឯកភាពគ្នាចំនួន៤ចំណុច ក្នុងនោះរួមមាន៖ ទី ១. រដ្ឋបាលខណ្ឌដង្កោ ត្រូវដឹកនាំក្រុមការងារដែលមានការចូលរួមពីទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ចុះទៅពិនិត្យ ទីតាំងផ្ទះ-ដីឡូតិ៍ ដើម្បីធ្វើការផ្ទៀងផ្ទាត់ស្ថិតិរបស់ប្រជាពលរដ្ឋ និងស្ថិតិរបស់ក្រុមហ៊ុនបុរីវីអាយភី ចាប់ពីគម្រោងទី១ ដល់គម្រោងទី៦ ឱ្យបានច្បាស់លាស់ រួចរាយការណ៍ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

ទី ២. ស្នើឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការងារនេះ ជាមួយម្ចាស់បំណុលផ្ទាល់ថា តើក្រុមហ៊ុនបានសងទៅម្ចាស់បំណុលបានប៉ុន្មានហើយ រួចមកផ្ទៀងផ្ទាត់ បំណុលរបស់ក្រុមហ៊ុនបុរីវីអាយភី និងដើម្បីពិនិត្យមើលអតិថិជនរូបណាដែលបានអនុវត្តតាមកិច្ចសន្យា និងមិនបានអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយជូនគាត់។ ទី ៣. ក្រោយពីប្រជុំរួច រដ្ឋបាលខណ្ឌត្រូវយកលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ទៅធ្វើការផ្សព្វផ្សាយ និងណែនាំ ដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឱ្យអាជ្ញាធរសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធ។
និងទី ៤. បន្ទាប់ពីបានលទ្ធផលខាងលើ អង្គប្រជុំនឹងប្រជុំម្តងទៀត នៅសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
កន្លងមកប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការតវ៉ាជាបន្តបន្ទាប់បានទាមទារឱ្យម្ចាស់បុរីដោះស្រាយ ខណៈពួកគាត់បានទិញដី និងផ្ទះ បង់ប្រាក់គ្រប់អស់ហើយ ប៉ុន្តែជាច្រើនឆ្នាំមកនេះ នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


