ព័ត៌មានជាតិ
បុរសម្នាក់ មានមុខរបរបើកត្រាក់ទ័រភ្ជួរដីតាំងពីសម័យអ៊ុនតាក់ រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
បុរសម្នាក់ឈ្មោះ ឡាយ រស់នៅភូមិព្រែករការ ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ មានមុខរបរបើកត្រាក់ទ័រជិត ៣០ ឆ្នាំមកហើយ។
ត្រាក់ទ័ររបស់គាត់ទិញមកតាំងពី ១៩៩៣ មកម៉្លេះគឺសម័យអុនតាក់ ជាប្រភេទត្រាក់ទ័រចាស់ប្រើផងជួសជុលផង ព្រោះជំនាន់នោះមិនសូវមានត្រាក់ទ័រដូចសព្វថ្ងៃនេះទេ។

កាលពីមុន គាត់អាចរកចំណូលបានច្រើនព្រោះនៅក្នុងភូមិមិនមានត្រាក់ទ័រច្រើនដូចឥលូវទេ។ កម្រៃស៊ីឈ្នួលភ្ជួរដី ១ ហិតតាអាចបានជាង ៣០ ម៉ឺនរៀលសម្រាប់ចិញ្ចឹមគ្រួសារ។
យ៉ាងណាមិញ បើតាមបុរសវ័យជាង ៥០ ឆ្នាំរូបនេះ របរបើកត្រាក់ទ័រហត់បន្តិច ព្រោះផ្លូវមិនល្អហើយចូលព្រៃទៀត។ ដីពីមុនភាគច្រើនសំបូរព្រៃ។ ឥលូវគាត់មានវ័យច្រើន មិនមានកម្លាំងបើកត្រាក់ទ័រដូចមុនទេ។ ម្យ៉ាងទៀតសម័យឥលូវក៏សំបូរត្រាក់ទ័រផង គាត់រកចំណូលក៏មិនសូវបានដែរ។


ខុសពីប្អូនប្រុសម្នាក់ទៀតឈ្មោះ ចិន ដែលរស់នៅក្នុងភូមិព្រែកប្រលូង ឃុំសោប ស្រុកព្រែកប្រសប់ ដែលមានមុខរបរជាអ្នកបើកត្រាក់ទ័រដែរនោះ ក្នុងមួយថ្ងៃៗមិនសូវទំេនេរទេមានអតិថិជនច្រើន ដោយសារមានបច្ចេកទេសភ្ជួរបានល្អមិនត្រឹមតែភ្ជួរដីទេ រុញព្រៃធ្វើភ្លឺស្រែផងដែរ។
យុវជនរូបនេះអះអាងថា ដោយសារតម្លៃសមរម្យហេតុដូច្នេះហើយទើបគាត់មានបងប្អូនកសិករគាំទ្រច្រើន។ បុរសវ័យក្មេងបន្តទៀតថា ក្នុងមួយថ្ងៃអាចរកបានចំណូលត្រឹម ១ លានរៀល បើគិតពីភ្ជួរផាល ៣ ព្រោះផាល ៣ តម្លៃចន្លោះពី ២៥ ម៉ឺន រៀលទៅ ៣០ ម៉ឺនរៀល ក្នុង ១ ហិកតា។ ចំពោះផាល ៣ គេប្រើទៅលើដីមានគល់រឺដីរានដំបូងបន្ទាប់មកទើបគេភ្ជួរផាល ៧ ដើម្បីឲ្យដីសប់ល្អ។
យុវជនរូបនេះបន្តថា នៅពេលដីស្អាតហើយដល់រដូវភ្ជួរប្រើតែផាល ៧ បានហើយតែត្រូវភ្ជួរ ២ ជើងទើបផុសដីល្អ។
បើកាត់ថ្លៃប្រេងប្អូនសល់ ៤០ ម៉ឺនរៀលទៅ ៥០ ម៉ឺនរៀលដែរ។ យ៉ាងណាមិញ បើតាមយុវជនរូបនេះ ពេលខ្លះក៏មានផលពិបាកដែរព្រោះត្រាក់ទ័រខូចត្រូវចំណាយពេលជួសជុលផង។ បើមិនសូវខូចអាចរកចំណូលបានច្រើនគួរសមដែរ សម្រាប់គ្រួសារប្អូន៕
អត្ថបទ៖ លី រតនា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?