ព័ត៌មានជាតិ
របរចិញ្ចឹមទាយកពងលក់មានហាងឆេងល្អ
កសិករចិញ្ចឹមទាយកពងលក់សប្បាយចិត្ត ខណៈតម្លៃនៅទីផ្សារបានឡើងថ្លៃគួរសម។ អ្នកចិញ្ចឹមទាក្នុងវ័យ ៦០ ឆ្នាំឈ្មោះ យេន យាត រស់នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវបានឲ្យដឹងថា សព្វថ្ងៃគាត់ចិញ្ចឹមសត្វទាយកពងលក់ប្រមាណជាង ២ ពាន់ក្បាល ក្នុងមួយថ្ងៃរូបលោកប្រមូលពងបាន ១ ៧០០ ទៅ ១ ៩០០ពង។

កសិករដដែលរូបនេះបានបន្តថា សត្វទារបស់លោកមិនមែនចិញ្ចឹមក្នុងកសិដ្ឋាននោះទេគឺចិញ្ចឹមនៅលើដីស្រែបន្ទាប់ពីច្រូតកាត់រួចហើយចំណីរបស់វាគឺមានតែស្រូវកន្ទក់លាយជាមួយដើមចេករួមទាំងសត្វល្អិតក្នុងស្រែប៉ុណ្ណោះ។ ចំពោះសត្វទាដែលឲ្យចំណីស្រូវច្រើនតែពងក្រហមហើយបើលាយកន្ទក់ច្រើនពេកក៏ពងមិនសូវក្រហមដែរ។
ដោយឡែកលោក ចាប ឌឿន ក្នុងវ័យ៧០ឆ្នាំ រស់នៅក្នុងឃុំធ្លកស្រុកទ្រាំង ខេត្តតាកែវបានឲ្យដឹងថា កាលពីឆ្នាំមុនៗតម្លៃពងពងទាធ្លាក់ថ្លៃរហូតដល់មួយគ្រាប់បានតែ ២០០ ទៅ ២៥០រៀលប៉ុណ្ណោះ។

លោក ចាប ឌឿនបន្តថា៖ «ខុសប្លែកឆ្នាំនេះឈ្មួញចុះមកទិញដល់កន្លែងចិញ្ចឹមបានរហូត៥០០រៀលឯណោះ អញ្ចឹងហើយទើបនៅឆ្នាំនេះអ្នកចិញ្ចឹមទានាំគ្នាសប្បាយចិត្តព្រោះលក់ពងបានថ្លៃដែលក្នុងចំណូល១ថ្ងៃមិនក្រោម២លានរៀលតាមចំនួនសត្វទា»។
ចំណែកស្ត្រី ធួក ពិន ជាអាជីវករលក់ពងទានៅផ្សារច្បារអំពៅវិញបាននិយាយថា ឆ្នាំនេះពងទាលក់បានរហូត ៦៥០រៀលទៅ៧០០រៀល ខណៈតម្លៃទិញចូលថ្លៃ ៦០០រៀលក្នុង១គ្រាប់៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


