ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មជំរុញឱ្យមានការកែច្នៃសហគមន៍ព្រៃឈើចង្ក្រាន្តរយឱ្យក្លាយជាតំបន់ទេសចរណ៍
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យសហគមន៍ព្រៃឈើចង្ក្រាន្តរយធ្វើការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះ ដោយផ្សារភ្ជាប់វិស័យកសិកម្ម សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ មិថុនា លោក រដ្ឋមន្រ្តី បានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផល ដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ ដែលក្រសួងបានប្រគល់ឱ្យតាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរប្រកបដោយគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបន្តថា« សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ»។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់នឹងគ្នា មានសាមគ្គីភាពគ្នា និងត្រូវចេះធ្វើការរួមគ្នា ដោយមិនត្រូវធ្វើការកាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី តែត្រូវចេះរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ ដែលនៅសេសសល់ សម្រាប់ទុកជាផលប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ។
គួរបញ្ជាក់ថា សហគមន៍ព្រៃឈើចង្រ្កាន្តរយ មានទីតាំងស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ នៅឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីផ្ទៃដីព្រៃឈើទំហំជាង១ម៉ឺនហិចតា សម្រាប់សហគមន៍១១ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិនធ្វើការការពារ និងអភិរក្សដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយសារព្រៃឈើនៅតំបន់នេះ សម្បូរធនធានធម្មជាតិចម្រុះ មានសត្វស្លាប ទឹកធ្លាក់ ពើងថ្មដុះរៀងដូចចង្រ្កានរាប់រយ កន្លែងគយគន់ទេសភាពព្រៃឈើ និងមានព្រៃឈើតូចធំជាច្រើនកន្លែង ជាដើម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន