ព័ត៌មានជាតិ
ទំព័រហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ នាង ផាត ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង
ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការឈ្មោះថា H.E Neang Phat ដែលមានអ្នកតាមដាន ១២០០០នាក់ របស់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងទិន្នន័យ នៅថ្ងៃទី២៩ ខែមិថុនានេះ។

ជុំវិញនឹងការលួចយកទំព័រហ្វេសប៊ុកពីជនអនាមិកនេះ នាយឧត្តមសេនីយ៍បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកលេងបណ្តាញសង្គមតែម្តង មានការប្រុងប្រយ័ត្ន និងកុំឱ្យមានការភាន់ច្រឡំប្រសិនបើមានការបង្ហោះអ្វីមួយនៅលើទំព័រហ្វេសប៊ុកមួយនោះ។ ប្រសិនមានបញ្ហាអ្វីមួយ ឬ មានការបង្ហោះចេញជារូបភាពមួយដែលជះឥទ្ធិពលមិនល្អដល់សង្គម ឬ រូបភាពបែបណាក៏ដោយ លោកមិនទទួលខុសត្រូវឡើយ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា នៅពេលនេះជនអនាមិកមិនទាន់បង្ហោះ ឬ ធ្វើសកម្មភាបអ្វីមួយគួរឱ្យព្រួយបារម្ភនៅលើទំព័រហ្វេសប៊ុកលោកនៅឡើយទេ។ ក្រោយពីមានករណីនេះកើតឡើង នាយឧត្តមសេនីយ៍ នាង ផាត បានឱ្យក្រុមការងារផ្នែកបច្ចេកទេសទាញយកទំព័រហ្វេសប៊ុកនោះមកវិញផងដែរ។ លោកនឹងផ្តល់ដំណឹងជាថ្មីម្តងទៀត នៅពេលដែលក្រុមការងារបានដោះស្រាយរួច និងអាចយកទំព័រហ្វេសប៊ុកនោះមកគ្រប់គ្រងវិញបាន។
សូមជម្រាបថា បន្ទាប់ពីមានការលួចនេះកើតឡើង លោកក៏បានត្រៀមដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចតាមផ្លូវច្បាប់ថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


