ព័ត៌មានអន្ដរជាតិ
Facebook ប្រកាសបង្រ្កាបលើមាតិកាបែប Spam និង Engagement ក្លែងក្លាយ
ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបង្រ្កាបលើមាតិកាបែប Spam (ស្ព៉ាម) និង Engagement (អ៊ិនហ្គេចមិនថ៍) ក្លែងក្លាយ ដើម្បីជាផ្នែកមួយជួញជំរុញដល់អ្នកបង្កើតមាតិកានៅលើវេទិកាបណ្ដាញសង្គមរបស់ខ្លួន។

Facebook បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើងប្រកាសពីគំនិតផ្តួចផ្តើមរយៈពេលវែង ដើម្បីធ្វើឱ្យមុខងារ Feed កាន់តែមានការចាប់អារម្មណ៍ និងជួយដល់អ្នកបង្កើតមាតិកា ឱ្យមានអ្នកមើលច្រើន»។
ក្រុមហ៊ុនបន្តថា Facebook នឹងចាប់ផ្ដើមដំបូង ដោយការបង្រ្កាបលើមាតិកា Spam ដែលគេសំដៅជាទូទៅលើប្រភេទមាតិកាមានគុណភាពទាប មិនជាប់ទាក់ទងគ្នា ឬមានការផ្សព្វផ្សាយហួសហេតុ ដែលភាគច្រើន ត្រូវបានគេប្រើដើម្បីបោកបញ្ឆោតអ្នកមើល ឬម៉ាស៊ីនស្វែងរក (Search Engines)។
ជំនួសមកវិញ Facebook បន្ថែមថា៖ «យើងនឹងផ្តល់អាទិភាពលើមាតិការបស់អ្នកបង្កើតមាតិកា ដែលចែករំលែកខ្លឹមសារមាតិកាដើម (Original Content) និងចូលរួមយ៉ាងពិតប្រាកដជាមួយទស្សនិកជនរបស់ពួកគេ»។
លើសេចក្ដីប្រកាសក្នុងគេហទំព័ររបស់ខ្លួន Facebook បាននិយាយថា៖ «គណនីខ្លះ បង្ហោះខ្លឹមសារដែលមានចំណងជើងវែងឆ្ងាយ រំខាន ហើយជាញឹកញាប់ ភ្ជាប់ជាមួយនឹងហាសថេគ (hashtags) ច្រើនហួសហេតុ។ ខ្លះទៀតរួមបញ្ចូលទាំងចំណងជើង ដែលមិនទាក់ទងនឹងខ្លឹមសារទាំងស្រុង។ ឧទាហរណ៍ ដាក់រូបឆ្កែដ៏គួរឱ្យស្រឡាញ់ ប៉ុន្តែសរសេរអំពីយន្តហោះ»។ ក្រុមហ៊ុនកំណត់ថា គណនីដែលប្រើយុទ្ធសាស្ត្រទាំងនេះ នឹងទទួលបានអ្នកមើលតែពីអ្នកតាមដាន (Followers) របស់ខ្លួនប៉ុណ្ណោះ ហើយនឹងគ្មានសិទ្ធិសម្រាប់ការរកប្រាក់ (Monetization) នោះទេ។

បើតាម Facebook បណ្តាញ Spam ច្រើនតែបង្កើតគណនីរាប់រយ ដើម្បីចែករំលែកមាតិកាបែប Spam ដូចគ្នា ដែលធ្វើឱ្យរំខានដល់មុខងារ Feed របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនថា៖ «គណនីដែលយើងរកឃើញថាមានការចូលរួមនៅក្នុងឥរិយាបថនេះ នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការរកប្រាក់ទេ ហើយកំណត់នឹងឱ្យមានអ្នកទស្សនាតិចជាងមុន»។
ក្រៅតែការបង្រ្កាបលើមាតិកាបែប Spam ក្រុមហ៊ុន Facebook ក៏កំណត់គោលដៅផងដែរលើ Engagement ក្លែងក្លាយ ដែលគេសំដៅលើការប្រាស្រ័យទាក់ទងគ្នាដូចជាការចុចឡាយក៍ បញ្ចេញមតិយោបល់ ឬចែករំលែកជាដើម។
Facebook និយាយយ៉ាងដូច្នេះថា៖ «យើងនឹងចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀតនៅលើ Facebook ដើម្បីទប់ស្កាត់អាកប្បកិរិយានេះ។ ជាឧទាហរណ៍ មតិដែលយើងរកឃើញថាមាន Engagement ក្លែងក្លាយ នឹងត្រូវបានកំណត់ឱ្យមានគេឃើញតិចជាងមុន។ យើងក៏បន្តតាមដាន និងលុបផេកក្លែងក្លាយដែលប្រើដើម្បីបង្កើន Reach (ចំនួនអ្នកមើល) ផងដែរ»។ ក្រុមហ៊ុនបន្ថែមថា ក្នុងឆ្នាំ ២០២៤ Facebook បានលុបចោលនូវផេកចំនួន ១០០ លាន ដែលបានប្រើប្រព័ន្ធស្វ័យប្រវត្តិដើម្បីជំរុញអ្នកតាមដាន ឬ Engagement ក្លែងក្លាយ ជាដើម។
ទន្ទឹមនឹងនេះ Facebook ក៏នឹងបន្តចាត់វិធានការផងដែរ លើគណនី ឬផេក ដែលបន្លំខ្លួនធ្វើជនដទៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


