ព័ត៌មានជាតិ
តើអ្វីទៅជាឧស្សាហូបនីយកម្ម ?
ឧស្សាហូបនីយកម្ម សំដៅទៅលើដំណើរការដែលសង្គម ឬរដ្ឋផ្លាស់ពីសេដ្ឋកិច្ចកសិកម្មទៅសេដ្ឋកិច្ចឧស្សាហកម្ម។ មួយវិញទៀត ឧស្សាហូបនីយកម្មត្រូវបានបង្កើតឡើងនៅក្នុងវិស័យជាក់លាក់មួយហើយផ្អែកលើការអភិវឌ្ឍគ្រឿងម៉ាស៊ីនបច្ចេកទេស និងដំណើរការការងារដើម្បីផលិតឱ្យបានច្រើនក្នុងរយៈពេលខ្លី ក៏ដូចជាកំណើនសេដ្ឋកិច្ច ដែលស្វែងរកផលចំណេញ និងលទ្ធផលនៃផលិតផលក្នុងស្រុកសរុប។

សម្រាប់កម្ពុជា ឧស្សាហូបនីយកម្មនៅមានលំនាំដូចប្រទេសកំពុងអភិវឌ្ឍជាច្រើន ដោយចាប់ផ្តើមពីឧស្សាហកម្មធុនស្រាល ដូចជាវាយនភ័ណ្ឌ ការកាត់ដេរសំលៀកបំពាក់ និងការកែច្នៃផលិតផលកសិកម្មរួមមាន ការកិនស្រូវ និងការកែច្នៃម្ហូបអាហារ ជាដើម។ ឧស្សាហូបនីយកម្មនេះ បាននិងកំពុងឈានបន្តិចម្ដងៗទៅរកឧស្សាហកម្មធុនធ្ងន់ ដូចជាអាជីវកម្មរ៉ែ ការរុករកប្រេងនិងឧស្ម័ន វិស័យកម្មន្តសាល និងសំណង់។ យោងតាមសៀវភៅវសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
នាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានបង្កើតរោងចក្រដំឡើងម៉ូតូ និងខ្លះទៀតដំឡើងឡាននៅកម្ពុជា។ នៅពេលដែលចំណូលក្នុងប្រជាជនម្នាក់ៗកើនឡើង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគុណភាពនៃកម្លាំងពលកម្មបកម្ពុជា នឹងត្រូវបានកែលម្អ។
ស្របពេលដែលកម្ពុជា នឹងធ្វើពិពិធកម្មឧស្សាហកម្មរបស់ខ្លួនខាងផ្នែកព័ត៌មានវិទ្យា និងការដំឡើងផលិតគ្រឿងអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក ក្នុងរយៈពេលមធ្យមមួយ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


