ព័ត៌មានជាតិ
យុវតីខ្មែរដំបូង ៣រូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យ
យុវតី ៣រូប ក្នុងចំណោមបញ្ញវន្តខ្មែរ ៤រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២) ដោយជោគជ័យ ពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរបស់ រុស្សី គឺសាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk ប្រទេសរុស្ស៊ី ។ នេះបើតាមការផ្សព្វផ្សាយរបស់ មជ្ឈមណ្ឌល CAM-ATOM ។

បញ្ញវន្តខ្មែរទាំងនេះ រួមមាន កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី, កញ្ញា ណោង ជាលីណា ដោយឡែកមួយរូបទៀត ភេទប្រុស គឺលោក ញូង ម៉ានិត សុទ្ធសឹងតែបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យ ថាមពលនុយក្លេអ៊ែរស៊ីវិល នៅកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលកន្លងមក មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត និងធ្លាប់មានបញ្ញវន្តខ្មែរប៉ុន្មានរូបហើយ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


