ព័ត៌មានជាតិ
សិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល មិនមែនដើម្បីផលិតអាវុធទេ តែមានគុណតម្លៃរបស់វា
ក្នុងនាមជានិស្សិត ដែលទើបតែនឹងបញ្ចប់ការសិក្សាផ្នែកជំនាញនុយក្លេអ៊ែរស៊ីវិល យុវតី ស៊ីវ គឹមលី យល់ឃើញថា នេះជាជំនាញមួយដែលល្អ ព្រោះជំនាញនុយក្លេអ៊ែរ មិនផ្តោតតែអាវុធនុយក្លេអ៊ែរទេ គឺវាទាក់ទងនឹងអ្វីផ្សេងៗទៀត ដូចជាការសិក្សាទាក់ទងនឹងវិទ្យុសកម្មចំណីអាហារ កសិកម្ម និង សុខាភិបាលជាដើម។ នេះបើតាមនិស្សិតដែលទើបតែបញ្ចប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិលរូបនេះ ផ្តល់បទសម្ភាសជាមួយ កម្ពុជាថ្មី ។

កញ្ញា ស៊ីវ គឹមលី និស្សិតម្នាក់ក្នុងចំណោម៤នាក់ ដែលទើបនឹងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល ពីសាលា Bauman Moscow State Technical University សហព័ន្ធរុស្ស៊ី បង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្ត បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះ ហើយទទួលបានការទទួលស្គាល់ពីមហាជន ដោយសារតែខ្ញុំជាមនុស្សស្រី សិក្សាជំនាញនេះ”។

បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញដែលកម្ពុជាទើបតែមាននិស្សិត ៦រូបប៉ុណ្ណោះ បញ្ចប់ការសិក្សាដោយជោគជ័យ យុវតីរូបនេះ លើកឡើងដែរថា ប្អូនចង់យកចំណេះដឹងដែលខ្លួនមាន ទៅបម្រើការងារដែលជាតម្រូវការសង្គមជាតិ ក៏ដូចជាស្រាវជ្រាវបន្ថែមលើនុយក្លេអ៊ែរស៊ីវិល ដើម្បីអាចចែករំលែកដល់ពលរដ្ឋខ្មែរ បានយល់បន្ថែមពាក់ព័ន្ធនឹងជំនាញនេះ។
គួរឱ្យដឹងដែរថា «ជំនាញនុយក្លេអ៊ែរស៊ីវិល» គ្រាន់តែលឺឈ្មោះ យើងប្រហែលជានឹកគិតដល់ការផលិតអាវុធ ប៉ុន្តែថាមពលនុយក្លេអ៊ែរ ត្រូវបានគេស្គាល់ថាជាថាមពលអាតូមិច ជាអ្វីដែលទទួលបានពីប្រតិកម្មនុយក្លេអ៊ែរ ហើយប្រតិកម្មនេះ អាចកើតឡើងដោយឯកឯង ឬបង្កដោយមនុស្ស។ ថាមពលនេះ មានប្រយោជន៍សម្រាប់ការផលិតអគ្គិសនី រួមនឹងវិស័យផ្សេងទៀតផងដែរ ដូចជា ឱសថឧស្សាហកម្ម ឬអាវុធជាដើម។ ចំពោះការប្រើប្រាស់ថាមពលនេះវិញ គឺមានទាក់ទងនឹងហានិភ័យមួយចំនួនដែរ ហេតុនេះហើយ ត្រូវដឹងឱ្យបានស៊ីជម្រៅលើថាមពលមួយនេះ ដើម្បីរក្សាសុវត្ថិភាព។
ទន្ទឹមនេះ និស្សិតបញ្ចប់ការសិក្សាជំនាញថាមពលនុយក្លេអ៊ែររូបនេះ បញ្ជាក់ឱ្យដឹងដែរថា ដើម្បីសិក្សាលើមុខជំនាញនេះ គឺតម្រូវឱ្យមានមូលដ្ឋានគ្រឹះខ្លាំងលើគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យា ដែលសំដៅលើរូបវិទ្យាទំនើប។ បើចំពោះថា ធ្វើយ៉ាងណា ដើម្បីអាចដឹង ឬស្នើរអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធលើជំនាញនេះបាន ប្អូនស្រីបានឱ្យដឹងថា ការតាមដានពីព័ត៌មានអាហាររូបករណ៍គឺជារឿងចម្បង ដែលភាគច្រើននៅអំឡុងខែមីនា នឹងមានដំណឹងអាហាររូបករណ៍។
ចំពោះឯកសារដែលត្រូវត្រៀម សម្រាប់អ្នកដែលមានបំណងចង់សិក្សាលើជំនាញនេះ គឺត្រូវមានលិខិតឆ្លងដែន
សំបុត្របញ្ជាក់សុខភាពដែលបញ្ជាក់ថា មិនមានជំងឺថ្លើម និងជំងឺអេសដ៍ រួចភ្ជាប់ជាមួយនឹងឯកសារអាហាររូបករណ៍ ដែលត្រូវបំពេញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលកន្លងមក មានផែនការបង្កើត មជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


