ព័ត៌មានអន្ដរជាតិ
អ្នកការទូតមហាអំណាចអឺរ៉ុបនិងអ៊ីរ៉ង់ជួបគ្នាលើកដំបូងថ្ងៃនេះ ដើម្បីស្ទង់ប្រតិកម្មពីលោក ត្រាំ
អ្នកការទូតអ៊ឺរ៉ុប និងអ៊ីរ៉ង់ជួបប្រជុំគ្នានៅថ្ងៃសុក្រនេះដើម្បីពិភាក្សាថាតើពួកគេអាចចូលរួមក្នុងកិច្ចពិភាក្សាស៊ីជម្រៅផ្សេងៗទៀតនៅក្នុងសប្តាហ៍ក្រោយៗនេះ ដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់ រួមទាំងការពិភាក្សាជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់ មុនពេលដែលលោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់សេតវិមាននៅដើមឆ្នាំ២០២៥។

ការវិលត្រឡប់មកកាន់អំណាចរបស់លោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិថ្មីខាងមុខនេះ បានធ្វើឲ្យពិភពលោកហាក់ប្រែប្រួលលើវិស័យការទូត ដែលមានទំនោរទៅរកដំណោះស្រាយលើបញ្ហាដែលជាប់គាំងនាំឲ្យពិភពលោកមានវិបត្តិសង្គ្រាម។ ប៉ុន្តែ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលលោកដូណាល់ ត្រាំ ប្រកាសដកខ្លួនកាលឆ្នាំ២០១៨ គឺជាទំនោរមួយនាំឲ្យអ៊ីរ៉ង់ងាកទៅរករុស្ស៊ីកាន់តែខ្លាំង។
សេចក្តីរាយការណ៍លោកខាងលិច បានលើកឡើងថា កិច្ចប្រជុំការទូតអឺរ៉ុបនិងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស ជាកន្លែងដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់បានសម្រេចដោយជោគជ័យលើកដំបូងក្នុងកិច្ចចរចានុយក្លេអ៊ែរកាលពីជាងមួយទសវត្សរ៍មុន មុនពេលឈានដល់កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៥។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ Majid Takhteravanchi ជួបជាមួយអ្នកការទូតកំពូលមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ដែលហៅថា E3 នៅថ្ងៃសុក្រ បន្ទាប់ពីបានជួបជាមួយប្រធានសម្របសម្រួលសហភាពអឺរ៉ុបកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
កម្រិតនៃការមិនទុកចិត្តគ្នារវាងភាគីទាំងពីរត្រូវបានគូសបញ្ជាក់នៅពេលដែលប្រទេស E3 កាលពីថ្ងៃទី២១ខែវិច្ឆិកាបានជំរុញទៅមុខជាមួយនឹងដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ដែលបានប្រគល់ភារកិច្ចឱ្យអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ ក្នុងការរៀបចំរបាយការណ៍ «គ្រប់ជ្រុងជ្រោយ» ស្តីពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅនិទាឃរដូវឆ្នាំ ២០២៥ ទោះបីមានភាពមិនត្រូវគ្នាខ្លះក៏ដោយ ប៉ុន្តែដាក់កម្ហិតការសន្យារបស់អ៊ីរ៉ង់ដើម្បីទប់ស្កាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
E3 ដែលជាភាគីអ៊ឺរ៉ុបនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ បានប្រកាន់ជំហរតឹងរ៉ឹងលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសចាប់តាំងពីទីក្រុងតេអេរ៉ង់បង្កើនការគាំទ្រផ្នែកយោធាដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែទទូចថាពួកគេចង់រក្សាគោលនយោបាយសម្ពាធ និងការសន្ទនា។
មន្ត្រីអ៊ីរ៉ង់បីនាក់បាននិយាយថា គោលបំណងចម្បងរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវស្វែងរកមធ្យោបាយដើម្បីធានា «ការដកទណ្ឌកម្ម» ដែលបានដាក់តាំងពីឆ្នាំ២០១៨បន្ទាប់ពីប្រធានាធិបតី ត្រាំ បានបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់ និងមហាអំណាចទាំងប្រាំមួយ៕
ដោយ រ៉ាន់ រើយ
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


