ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់រំពឹងចរចាកម្មវិធីនុយក្លេអ៊ែរឡើងវិញឆាប់ៗ ក្រោយអាក់ខានជាងកន្លះទសវត្សរ៍រួតរឹតដោយវិបត្តិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអះអាងថា ការចរចាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើមឡើងវិញបន្ទាប់ពីជាប់គាំងអស់រយៈពេលជាង៦ឆ្នាំ ក្រោយសហរដ្ឋអាមេរិកដកខ្លួនចេញជាឯកតោភាគីកាលឆ្នាំ២០១៨ ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់ និងបណ្តាប្រទេសនៅអឺរ៉ុបនឹងចាប់ផ្តើមការចរចាឡើងវិញឆាប់ៗនេះលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ ២០១៥ (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានក្លាយជាមិនអាចអនុវត្តតាមបាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះរួចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់ និងបង្កឲ្យមានភាពតានតឹងកើតឡើង។
លោក Araghchi បាននិយាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖«ឥឡូវនេះ បណ្តាប្រទេសនៅអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការបន្តការចរចា។ យើងទំនងជានឹងចាប់ផ្តើមធ្វើការលើរឿងនេះក្នុងពេលឆាប់ៗនេះ»។
ប្រទេសអ៊ីរ៉ង់បានបង្កើតអរិភាពយ៉ាងខ្លាំងជាមួយប្រទេសអ៊ីស្រាអែលក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសដែលអ៊ីរ៉ង់ឧបត្ថម្ភគាំទ្រ បានវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សយ៉ាងហោច១២០០នាក់និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមរយៈការប្រកាសសង្គ្រាមជាមួយក្រុមហាម៉ាស ព្រមទាំងពង្រីកសង្គ្រាមទៅកាន់ប្រទេសលីបង់ និង វាយប្រហារអ៊ីរ៉ងម្តងម្កាលផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាអីរ៉ង់ អឺរ៉ុបនិងសហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះសំណើរបស់ប្រទេសអ៊ីរ៉ង់ដែលចង់បានការចរចាកម្មវិធីនុយក្លេអ៊ែរនោះបន្តដំណើរការឡើងវិញ។
យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង ចាប់តាំងពីលោក Ebrahim Raisi ដែលគ្រោះថ្នាក់ដោយសារការធ្លាក់យន្តហោះកាលខែឧសភាឆ្នាំនេះ ឡើងកាន់តំណែងជាប្រធានាធិបតី កិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិកត្រូវបានធ្វើឡើងតាមរយៈការសម្រុះសម្រួលរបស់អូម៉ង់ ប៉ុន្តែដំណើរការនេះត្រូវបានផ្អាក។
រដ្ឋាភិបាលនៃ[ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានស្នើឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញនៅទីក្រុងញូវយ៉ក [នៅខាងក្រៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី ២៤-៣០ខែកញ្ញាឆ្នាំនេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


