Connect with us

ព័ត៌មានជាតិ

កម្មករនិយោជិតជាង៣០០នាក់ ដែលថៅកែរត់ចោល​ ទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់កម្មករនិយោជិត​ប្រមាណជាង ៣០០នាក់ ធ្វើការនៅក្រុមហ៊ុនខ្មែរ អេ២អូ២ ត្រឹឌីងជាក្រុមហ៊ុនម៉ៅការសំណង់ ដែលត្រូវថៅ​កែរត់ចោលកាលពីខែឧសភាឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហែម ប៊ុនថូ មន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤កក្កដានេះថា« ថ្ងៃនេះក្រសួងការងារបានរៀបចំបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជាថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល​កម្ពុជា ជូនដល់កម្មករនិយោជិតជាង៣០០នាក់ ត្រូវថៅកែរត់ចោល»។

លោកបានបន្តថា ថៅកែក្រុមហ៊ុនខ្មែរ អេ២អូ២ ត្រឹឌីងជាក្រុមហ៊ុនម៉ៅការសំណង់ដែលមានទីតាំងស្ថិតនៅម្តុំព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ បានរត់ចោលកម្មករនិយោជិតនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣កន្លងទៅ ដោយមិនបាន​បើកប្រាក់ខែដល់កម្មករនិយោជិតរបស់ខ្លួនទេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៣ កក្កដាបានណែនាំដល់​ដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនខ្មែរ អេ២អូ២ ត្រេឌីងឱ្យបានជ្រាបថា ដោយអនុវត្តតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងចាប់ផ្ដើមបើកផ្ដល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៣តទៅ នៅអគ្គលេខាធិការរដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលមានទីតាំង​ស្ថិតនៅទីស្ដីការ​ក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈ។

ក្រសួងបានណែនាំដល់បងប្អូនកម្មករនិយោជិតយកមកជាមួយនៅឯកសារមួយចំនួនដូចជាបណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើមឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិតឬបណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននិងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ ប្រសិនបើមាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម