ព័ត៌មានជាតិ
ការប្រកួតគូរគំនូរសម្រាប់កុមារ និងមនុស្សពេញវ័យ អាចបានប្រាក់រង្វាន់ធំ ១ពាន់ដុល្លារ
កម្មវិធីប្រកួតគូរគំនូរដោយសេរីសម្រាប់វ័យកុមារ និងមនុស្សពេញវ័យកំពុងតែចាប់ផ្តើមបើកទទួលពាក្យហើយ ប្រាក់រង្វាន់សម្រាប់ជ័យលាភីលេខ១ ទទួលបាន១ពាន់ដុល្លារ។

កម្មវិធី “ការប្រកួតស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលទី៤” កំពុងចាប់ផ្តើមបើកទទួលពាក្យជាមួយនឹងគំនូរសេរី។ ប៉ុន្តែ អ្នកចូលរួម តម្រូវឱ្យគូររូប និងរៀបរាប់ពីអត្ថន័យរបស់គំនូរភ្ជាប់ជាមួយនឹងគំនូរដោយថតជាវីដេអូ រួចបំពេញពាក្យស្នើ ភ្ជាប់ជាមួយវីដេអូនោះតាមរយៈ តេលេក្រាមលេខ ០៩៦ ២១ ៨១ ២១៩។ កម្មវិធីនេះ ឈប់ទទួលពាក្យថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣។
ចំពោះលក្ខខណ្ឌចូលរួមវិញ មនុស្សពេញវ័យ ត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ហើយកុមារត្រូវមានអាយុ ១៥ឆ្នាំចុះក្រោម។ ប្រធានបទគឺសេរី តម្រូវឱ្យគូរលើផ្ទៃរាបដូចជា ផ្ទាំងក្រណាត់ ក្រដាស។ សម្រាប់ទំហំតូចបំផុត ៣០ X ៣០ សង់ទីម៉ែត្រ ធំបំផុត ១០០ X ១០០ សង់ទីម៉ែត្រ (មិនកំណត់ទំហំសម្រាប់កុមារ)។

របៀបដាក់ពាក្យ គឺងាយស្រួលណាស់ បេក្ខជនផលិតស្នាដៃដោយខ្លួនឯង រួចហើយថតរូបភាពគំនូរ និងវីដេអូពន្យល់អំពីអត្ថន័យគំនូរ បន្ទាប់មកបំពេញពាក្យស្នើសុំ ផ្ញើរូបភាព និងវីដេអូទោកាន់តេលេក្រាម ០៩៦ ២១ ៨១ ២១៩។
រង្វាន់សម្រាប់មនុស្សពេញវ័យមានដូចជា ពានរង្វាន់មាស ជាមួយទឹកប្រាក់ ១ពាន់ដុល្លារ ពានរង្វាន់ប្រាក់ ជាមួយទឹកប្រាក់ ៥រយដុល្លារ និងពានរង្វាន់សំរិទ្ធ ជាមួយទឹកប្រាក់ ២រយដុល្លារ។ រីឯ ពានរង្វាន់សម្រាប់កុមារមានដូចជា សម្រាប់បានរង្វាន់មាស គឺទទួលបានពានរង្វាន់ជាមួយ iPad mini មួយគ្រឿង។ ពានរង្វាន់ប្រាក់ និងសម្ភារៈគំនូរមួយឈុតធំ ចុងក្រោយពានរង្វាន់សំរិទ្ធ និងសម្ភារៈគំនូរពិសេសមួយឈុត។ កម្មវិធីនេះរៀបចំឡើងដោយ Social Compass និង SPUTNIK ដោយមានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ