Connect with us

កីឡា

កីឡាការិនីឆ្នើម ប៉ាល់ ឆរស្មី ទទួលបានប្រាក់រង្វាន់មេដាយស៊ីហ្គេមជាង២០០លានរៀល

បានផុស

នៅ

នៅក្នុងពិធីប្រគល់ប្រាក់​រង្វាន់​​ដល់​ជ័យលាភី​មេដាយ​ស៊ីហ្គេម លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​ក្រោម​អធិបតីភាព​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ក្រសួង​ការពារ​ជាតិ កីឡាការិនីឆ្នើម​ ប៉ាល់ ឆរស្មី ទទួលបានប្រាក់រង្វាន់ចំនួន ២០៦លានរៀលដែលជាប្រាក់រង្វាន់ច្រើនជាងគេក្នុងចំណោម​ម្ចាស់​មេដាយ​ទាំង​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា​ ប៉ាល់ ឆរស្មី បាន​ឈ្នះ​មេដាយ​មាស​៤គ្រឿង ប្រាក់១គ្រឿង និង​សំរិទ្ធ១​គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលសរុបជាប្រាក់រង្វាន់ បានចំនួន ២០៦លានរៀល (ជាង៥ម៉ឺនដុល្លាអាមេរិក)។ នៅក្នុងការប្រកួតកីឡាការិនីរូបនេះធ្វើបានយ៉ាងល្អជាប់ឈ្មោះជាកីឡាការិនីឆ្នើម​ដែលទទួលបានមេដាយច្រើនជាងគេ​គឺ​ មេដាយមាស​២​គ្រឿងលើ​វិញ្ញាសា​ឯកត្តជន មេដាយមាស​២គ្រឿងទៀត​លើ​វិញ្ញាសា​ក្រុម ហើយទទួលបានមេដាយប្រាក់​១គ្រឿងលើ​វិញ្ញាសាក្រុម និង​មេដាយសំរិទ្ធ​១គ្រឿង​លើ​វិញ្ញាសាឯកត្តជន។

សូមបញ្ជាក់ផងដែរថា សម្រាប់​ប្រាក់​រង្វាន់ដែលទទួលបានពីការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​​​ ​មេដាយមាស១​គ្រឿង​ទទួល​បានប្រាក់រង្វាន់ ​៤០​លាន​រៀល មេដាយប្រាក់​១​គ្រឿងទទួល​បាន​៣០​លាន​រៀល និង​មេដាយសំរិទ្ធ​១​គ្រឿង​ទទួល​បាន​១៥​លាន​រៀល៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម