ព័ត៌មានជាតិ
ស្វែងយល់! រមណីដ្ឋានទេសចរណ៍បែងចែកជា ៦ ខុសៗគ្នា
រមណីដ្ឋានទេសចរណ៍សំដៅដល់ទីតាំង ដែលមានភាពទាក់ទាញទេសចរណ៍ដូចជា វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ឆ្នេរសមុទ្រ ឬដែលរៀបចំ កែច្នៃឡើងហើយត្រូវបានអនុញ្ញាតឱ្យរៀបចំសម្រាប់ធ្វើអាជីវកម្ម បម្រើឱ្យការសម្រាកលំហែរនិងកម្សាន្តតាមគោលបំណងទេសចរណ៍ស្របច្បាប់។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញពីលក្ខណៈពិសេសនៃរមណីយដ្ឋានទេសចរណ៍ដែលបែងចែក ៦ ខុសៗគ្នាដូចខាងក្រោម៖
>រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត
– សារៈសំខាន់នៃវប្បធម៌ដើមនិងធនធានប្រវត្តិសាស្រ្ត
– រក្សាភាពដើម បូរណភាពរបស់រមណីដ្ឋាន
– កំណត់បុរាណវត្ថុដែលមាននៅសល់ តម្លៃមនុស្សជាតិ ការរស់នៅទំនៀមទំលាប់ ការប្រើប្រាស់ដីធ្លី ការរស់នៅបែបប្រពៃណី
>រមណីដ្ឋានទេសចរណ៍កែច្នៃ
– ការកែច្នៃទៅតាមសក្តានុពលធម្មជាតិ
– រក្សាបុរាណវត្ថុដែលនៅសល់ តម្លៃមនុស្សជាតិ ការរស់នៅទំនៀមទំលាប់ការរស់នៅបែបប្រពៃណី
– កំណត់ប្លង់មេក្នុងការអភិវឌ្ឍន៍សេវាកម្មកម្សាន្ត

>រមណីដ្ឋានទេសចរណ៍កែច្នៃ
– សារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនិងលំនៅដ្ឋានធម្មជាតិ
– បរិស្ថានដែលមិនត្រូវបានបំផ្លាញដូចជាតំបន់ដីសើម ឬតំបន់ឆ្នេរ
– លក្ខណៈពិសេសនិងភាពកម្រមានផ្សេងៗនៅក្នុងរមណីយដ្ឋាន
>រមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ
– សារៈសំខាន់នៃវប្បធម៌ដើម និងធនធានប្រវត្តិសាស្រ្ត
– រក្សាភាពដើមបូរណភាពរបស់រមណីដ្ឋាន
– កំណត់បុរាណវត្ថុដែលនៅសល់ តម្លៃមនុស្សជាតិ ការរស់នៅ ទំនៀមទំលាប់ ការប្រើប្រាស់ដីធ្លា ការរស់នៅបែបប្រពៃណី
– ធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ
– សារៈសំខាន់នៃប្រព័ន្ធជីវៈចម្រុះនិងលំនៅដ្ឋានធម្មជាតិ
– បរិស្ថានដែលមិនត្រូវបានបំពេញដូចជា តំបន់ដីសើម ទីរហោឋាន ឬតំបន់ឆ្នេរ
>រមណីដ្ឋានកសិទេសចរណ៍
– ទេសភាពវាលស្រែប្រឡាយទឹកដែលអាចទាក់ទាញភ្ញៀវទេសចរ
– ធនធានជីវៈចម្រុះក្នុងវាលស្រែ និងការរស់នៅបែបធម្មជាតិនិងប្រពៃណី
– ជាតំបន់ដែលមិនសូវមានលំនៅឋាន
– ជាវប្បធម៌សុច្ចរិតនៃការរស់នៅរបស់សហគមន៍ក្នុងតំបន់
>អេកូទេសចរណ៍
– ធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ
– ធនធានចម្រុះនិងការរស់នៅបែបធម្មជាតិនិងប្រពៃណី
– បរិស្ថានដែលមិនត្រូវបានបំផ្លាញឬបរិស្ថានដែលបង្ហាញពីវឌ្ឍរបស់ធម្មជាតិ(តំបន់សើម ទីរហោឋាន តំបន់ឆ្នេរ សមុទ្រ កោះ ទន្លេ ទឹកធ្លាក់ ព្រៃភ្នំ)
– ជាតំបន់ដែលមិនសូវមានលំនៅឋាន
– វប្បធម៌សុច្ចរិតនៃការរស់នៅរបស់សហគមន៍ក្នុងតំបន់
– ភាពដើមនៃធនធានវប្បធម៌និងធម្មជាតិមានក្នុងរមណីដ្ឋាន(អេកូទេសចរណ៍នឹងមានស្តង់ដារដោយឡែកមួយ)

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស