ព័ត៌មានជាតិ
អេកូឡូដ សេវាកម្មស្នាក់នៅបញ្ចូលមូលដ្ឋាននៃស្ថាបត្យកម្ម វប្បធម៌ និងលក្ខណៈធម្មជាតិ
អេកូឡូដបានក្លាយជាសេវាកម្មស្នាក់នៅពេញនិយមពីសំណាក់ភ្ញៀវទេសចរ។ ជាការពិតណាស់វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាមាសបៃតង និងជាការនាំចេញនៅហ្នឹងកន្លែង។
នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរបានងាកមកធ្វើការកម្សាន្តបែបអេកូទេសចរណ៍ជាជាងការទស្សនាក្នុងទីក្រុង។

តើអេកូឡូដជាអ្វី?
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងថា អេកូឡូដគឺជាប្រភេទផ្ទះសំណាក់ ឬក៍សណ្ឋាគារតូចដែលរួមបញ្ចូលនូវមូលដ្ឋាននៃស្ថាបត្យកម្ម វប្បធម៌ និង លក្ខណៈធម្មជាតិ ចូលរួមអភិរក្សបរិស្ថានផ្តល់ជាអត្ថប្រយោជន៍សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។

ជាក់ស្តែង គោលគំនិតក្នុងការរៀបចំអេកូឡូដ ក៏ត្រូវផ្អែកលើទិដ្ឋភាពបរិស្ថានរូបសាស្ត្រមួយចំនួនដូចជា៖
១.សណ្ឋានដី
- ប្រព័ន្ធធារាសាស្រ្ត
- រុក្ខជាតិ
- ពពួកសត្វ
- ការការពារភ្លើងឆេះព្រៃ
- ស្ថានភាពភូមិសាស្រ្ត
២.ថាមពល
- ការរចនាតាមគោលការណ៍ធម្មជាតិ
- ឧបករណ៍និងបរិក្ខារអគ្គិសនី
- ថាមពលកកើតឡើងវិញ
៣. រចនាតាមគោលការណ៍ធម្មជាតិ
- ទិសនៃអគារ
- សភាពពន្លឺព្រះអាទិត្យចូលដល់ទីតាំង
- មុខខ្យល់ (ទិសដៅ ល្បឿន ចរន្ត និងរយៈពេល)
- ទិន្នន័យសំខាន់ៗក្នុងមូលដ្ឋានស្តីពីអាកាសធាតុ
- ឥទ្ធិពលនៃរុក្ខជាតិ
៤. ឧបករណ៍ និងបរិក្ខារអគ្គិសនី
- ប្រើប្រាស់ចំនួនអំពូលបំភ្លឺតិចបំផុតដោយប្រើប្រាស់ពន្លឺធម្មជាតិ
- ប្រើប្រាស់ឧបករណ៍ និងសម្ភារៈលម្អដែលមានពណ៌ភ្លឺស្រាល
- ប្រើប្រាស់ភ្លើងបំភ្លឺខាងក្រៅដើរដោយថាមពលពន្លឺព្រះអាទិត្យ
៥. ថាមពលកកើតឡើងវិញ
- ប្រភពមកពីធម្មជាតិដូចជា ព្រះអាទិត្យ ខ្យល់ និងលំហូរទឹក
- ប្រភពថាមពលធម្មជាតិដែលសមស្របនឹងធាតុអាកាសតំបន់
៦. សម្ភារៈសាងសង់
- រៀបចំសំណង់អគារដើម្បីកាត់បន្ថយការប្រើប្រាស់បរិមាណសម្ភារៈ
- រៀបចំសំណង់អគារដោយប្រើទម្រង់ធរណីមាត្រសាមញ្ញ
- ប្រើប្រាស់សម្ភារៈមានក្នុងមូលដ្ឋាន និងប្រើប្រាស់សម្ភារៈបែបធម្មជាតិ (ថ្ម ឈើ និង ដីឥដ្ឋ)
៧. ការប្រើប្រាស់ទឹក
- រៀបចំដាំដើមឈើធ្វើសួន និងជ្រើសរើសប្រភេទរុក្ខជាតិដើម
- ត្រូវគិតគូរពីការប្រើប្រាស់បង្គន់មិនប្រើទឹក
- លទ្ធភាពនៃការធ្វើប្រព្រឹត្តកម្ម និងប្រើប្រាស់សំណល់រាវឡើងវិញ
៨. សំណល់
- សំណល់សរីរាង្គ
- សំណល់មិនមែនសរីរាង្គ

វិស័យទេសចរណ៍គឺជាវិស័យមួយដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈការបង្កើតប្រាក់ចំណូលជូនជាតិ បង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ទេសចរណ៍ក៏បានចូលរួមចំណែកលើកកម្ពស់ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ប្រទេស ចូលរួមកាត់បន្ថយការកើនឡើងនៃកម្ដៅភពផែនដី និងជាកាតាលីករមួយដ៏សំខាន់ក្នុងការជំរុញសាកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ផងដែរ៕
អត្ថបទ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


