ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម គ្រោងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST តភ្ជាប់ឃុំអារក្សត្នោត និងឃុំទួលសំបួរ
លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម គ្រោងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ដើម្បីតភ្ជាប់ឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប្រវែងជាង១០គីឡូម៉ែត្រ ដោយឱ្យមន្រ្តីជំនាញចុះសិក្សាជាបន្ទាន់ លើកគម្រោងស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យបានមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា មកដល់ ។

នេះបើតាមការឱ្យដឹងពីលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការវិនិយោគ សាលាខេត្តកំពង់ចាម នៅថ្ងៃទី១៩ កក្កដា នេះ។ លោកបានបញ្ជាក់ឱ្យដឹងទៀតថា លោកអភិបាលខេត្ត បានប្រកាសឱ្យដឹងពីគម្រោងសាងសង់ជាប្រភេទ DBST ខាងលើ ខណៈដែលលោក និងសហការី បានដឹកនាំមន្រ្តីនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះពង្រឹងការងារសន្តិសុខ និងការពង្រឹងគុណភាពសេវាសាធារណៈ តាមបណ្តាឃុំចំនួនប្រាំ ឃុំអារក្សត្នោត,ឃុំទួលសំបួរ,ឃុំខ្ពប់តាងួន,ឃុំព្រះអណ្តូង និងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់នៅថ្ងៃនេះ។

លោកបានបន្តថា បច្ចុប្បន្នផ្លូវគ្រោងស្ថាបនា នាពេលឆាប់ៗខាងមុខ ជាផ្លូវក្រួសក្រហម មានលក្ខណៈទ្រុឌទ្រោមខ្លាំង បង្កឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួបបញ្ហាលំបាក។ ដោយពិនិត្យឃើញជាក់ស្តែងពីលទ្ធផលចុះពិនិត្យស្ថានភាព នៅព្រឹកថ្ងៃទី១៩ កក្កដានេះ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត ក៏ប្រកាសនៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ ឱ្យខាងលោក (ប្រាក់ ទិត្យ) ចុះសិក្សានៅថ្ងៃនេះតែម្តង ដើម្បីលើកគម្រោងសុំការស្ថាបនាផ្លូវមួយខ្សែនេះទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យបានមុនការបោះឆ្នោត នៅសល់តែបីថ្ងៃទៀតនេះ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


