Connect with us

ព័ត៌មានជាតិ

អបអរសាទរ ស្រាបៀរទាំងបីប្រេន របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ទទួលបានមេដាយមាសពីស្ថាប័ន MONDE SELECTION ឆ្នាំ ២០២៣

បានផុស

នៅ

វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិត​​ស្រាបៀរ និង​ភេសជ្ជៈនៅកម្ពុជា​ ដែលទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិ​ល្បីៗ​​​​ជា​ច្រើន។​​ ថ្មីៗ​នេះ ផលិតផលស្រាបៀរប្រណិតគុណភាពខ្ពស់ទាំងបីប្រេនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី​ ទទួលបាន​ជ័យលាភី​មេដាយ​មាស (GOLD QUALITY AWARD) ​​ក្នុង​កម្មវិធី MONDE SELECTION ប្រចាំឆ្នាំ ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថានគុណភាពអន្តរជាតិ” ក្នុងនោះរួមមាន៖ ស្រាបៀរ វឌ្ឍនៈ ស្រាបៀរ ដ្រាហ្គិន និងស្រាបៀរ គ្រុឌ។

គួរបញ្ជាក់ថា កាលពីមួយខែមុន ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏ទទួលបាន​មេដាយមាសចំនួន ៥ ផងដែរ ពីស្ថាប័ន MONDE SELECTION ប្រចាំឆ្នាំ ២០២៣ សម្រាប់ផលិតផល ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ​អាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ ក្រហម និងភេសជ្ជៈ វី-អាកទីវ បៃតង។

ផលិតផលមានគុណភាពរបស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរ និងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា​ មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ ការទទួលបានពានរង្វាន់លំដាប់ពិភពលោកព្រមៗគ្នាសម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ របស់យើង បង្ហាញពីកិត្យានុភាពដ៏អស្ចា្យរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែគិតពីកត្តាគុណភាពជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់បានស្រាបៀរ និងភេសជ្ជៈល្អឥតខ្ចោះប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។ យើងនៅតែរក្សាជំហរដ៏រឹងមាំ និងឆន្ទៈដ៏មោះមុត ក្នុងការផលិតនូវផលិតផលដែលមានគុណភាពដ៏ពិតប្រាកដ ដើម្បីធ្វើការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសយើងប្តេជ្ញានាំយកមោទនភាព និងកិត្តិយសជូនប្រទេសកម្ពុជាដែលមានផលិតផលកូនខ្មែរបង្ហាញវត្តមានប្រកួតនៅលើឆាកអន្តរជាតិ។ យើងសូមចែករំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះសមិទ្ធផលនេះ ជាមួយនឹងប្រជាជនខ្មែរយើង ដែលតែងតែនិយមគាំទ្រផលិតផលទាំងអស់របស់ វឌ្ឍនៈ ប៊្រូវើរី

គ្រប់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកព្រមៗគ្នា។ គួររំលឹកជាថ្មីថា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ MONDE SELECTION ម្តងរួចទៅហើយ កាលពីឆ្នាំ ២០២២។ ចំណែក​ឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។ រឹតតែអស្ចារ្យសម្រាប់ ឆ្នាំ ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានឈ្នះមេដាយមាសបញ្ជាក់ពីគុណភាពទទួលស្គាល់ជាអន្តរជាតិ សរុបចំនួន ៨ បន្ថែមទៀត សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈទាំងអស់របស់យើង ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection។

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមានវិស័​យ​ធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត៕

<iframe width="426" height="480" src="https://www.youtube.com/embed/xaNNJqEnYl0" title="វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសពីស្ថាប័ន Monde Selection Awards 2023" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" allowfullscreen></iframe>
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៦ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម