Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ គ.ជ.ប បើកសវនាការលើបណ្ដឹងចំនួន៥

បានផុស

នៅ

គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹងចំនួន៥ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការជាសាធារណៈនេះ ធ្វើឡើងដើម្បីជំនុំជម្រះលើសំណុំរឿងចំនួន ៥ រួមមានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមបញ្ជាក់ថា​ ពាក្យសំណុំរឿងទាំង៥នេះ ប្ដឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹង សកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម