ព័ត៌មានជាតិ
រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើដំណើរលើផ្លូវជាតិលេខ ៣៣A លើកលែងតែរថយន្តធុនធ្ងន់
យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ 33A ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជន ផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ដោយសារតែបញ្ហាទឹកជន់លិច ប៉ុន្តែសម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចបន្តធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញា ចរាចរណ៍បង្ហាញទិសដៅ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តដឹក ជញ្ជូនធុនធ្ងន់គ្រប់ប្រភេទរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នៅថ្ងៃច័ន្ទ ទី៣១ កក្កដានេះ។


បើតាមសេចក្តីជូនដំណឹង ការហាត់ឃាត់ការធ្វើដំណើរបណ្តោះអាសន្ននេះ គឺអនុវត្តចំពោះយានយន្តដឹកជញ្ជូន ធុនធ្ងន់គ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់អាកាសធាតុមានសភាពល្អប្រសើរឡើងវិញ។
ដោយឡែកសម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ នៅតែអាចបន្តធ្វើចរាចរណ៍បាន ដោយគ្រាន់តែគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដោយសារតែរយៈប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងភូមិសាស្ត្រខេត្តកែប បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងជោគជាំជាបន្តបន្ទាប់ធ្វើឱ្យផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និងជន់លិចដោយកន្លែង។
ឯនៅតាមបណ្តោយតាមផ្លូវជាតិលេខ ៣៣A មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះ ស្ទើរតែទាំងស្រុង។
ហេតុនេះ ដើម្បីការពារការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ស្នើឱ្យប្រជាពលរដ្ឋមានការយោគយល់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដូចជម្រាបជូនខាងលើ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


