ព័ត៌មានជាតិ
រដ្ឋាករទឹកបាត់ដំបងបញ្ជាក់ថា ការប្រែពណ៌ទឹកស្ទឹងសង្កែ ពិតជារងនូវការបំពុលពិតមែន
បន្ទាប់ពីមានការបង្ហោះចែករំលែករូបភាពនៅលើបណ្តាញសង្គមតៗគ្នា ជុំវិញករណីទឹកប្រែប្រួលពណ៌ប្លែកខុសពីធម្មតានោះ នៅថ្ងៃទី០៤ ខែសីហាឆ្នាំ២ ០២៣នេះ រដ្ឋាករទឹកខេត្តបាត់ដំបងបានបង្ហោះសារជូនដំណឹង ដោយបញ្ជាក់ថា ទឹកស្ទឹងសង្កែពិតជាទទួលរងនូវការបំពុលពិតប្រាកដមែន។

យោងតាមខ្លឹមសារដែលបង្ហោះរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានឲ្យដឹងថា ដោយបានទទួលព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមនៅថ្ងៃ ទី០៣ខែ សីហា ឆ្នាំ២០២៣ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានដុតដៃដុតជើងចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាបា នទទួលរងនូវការបំពុលពិតប្រាកដមែន។

ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការបំពុលប្រភពទឹកខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបងបានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែក ត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួត ពិនិត្យគុណភាពទឹកជាប្រចាំ។ គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញនៅតែរក្សាបានគុណភាពល្អអនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ។
អង្គភាពរដ្ឋាករទឹកបាត់ដំបង សូមឱ្យពលរដ្ឋ កុំមានការបារម្ភទោះមានការប្រែប្រួលគុណភាពទឹកយ៉ាងណាទៀត អង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


