ព័ត៌មានជាតិ
អ្នកនាំពាក្យកងរាជអាវុធហត្ថ ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីឃាត់ខ្លួនបុគ្គលមួយរូប ផ្ដើមចេញពីទាស់សំដីគ្នា រហូតឈានដល់អំពើហិង្សា
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយបំភ្លឺពាក់ព័ន្ធនឹងព័ត៌មានដែលបានចុះផ្សាយតាមបណ្ដាព័ត៌មានសង្គម ដោយបង្ហាញអំពីសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការឃាត់ខ្លួនបុគ្គលមួយរូប ហើយមានសំឡេងនិយាយថា “អត់មានខុសអីហេតុអ្វីបានត្រូវចាប់គាត់…” និងអត្ថបទមួយទៀត បានសរសេរថា ” អាងខ្លួនមានខ្សែ ហើយបុរសម្នាក់ ជាប៉េអិមខណ្ឌទួលគោក បានវាយស្ត្រីម្នាក់ដែលជាអ្នកមានជម្លោះជាមួយភាគីម្ខាងទៀតដែលស្រីៗឈ្លោះគ្នាពាក្យសម្តី តែគាត់បានមកកាងឱ្យភាគីបង្កជម្លោះវាយគេឡើងសន្លប់ ហើយព្រឹកឡើងនាំកម្លាំងមករកចាប់គេទៀត អយុត្តិធម៌ណាស់ សូមឯកឧត្តម រ័ត្ន ស្រ៊ាង មេត្តាជួយរកយុត្តិធម៌ឱ្យអ្នកក្រខ្សត់ហើយត្រូវបានគេបំពានផង”។

អ្នកនាំពាក្យកងរាជអាវុធហត្ថសូមជម្រាបថា តាមរបាយការណ៍ជំហានដំបូងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ កើតហេតុនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០០និង០២នាទីយប់ ចំណុចលើផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះបានទូរសព្ទប្តឹងតាមប្រព័ន្ធប្រតិកម្មរហ័សកងរាជអាវុធហត្ថរាជធានីភ្នំពេញ “១២៩១”។
តាមដំណើររឿង ជនរងគ្រោះឈ្មោះ ណុប ផល ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានកូនខ្ចីទើបអាយុ២ខែ ជនរងគ្រោះឈ្មោះ ណុប ផល សម្រាកមិនបានដោយសារ ថ្លង់ការចាក់ធុងបាសផឹកស៊ីរបស់អ្នកជិតខាងមួយក្រុម ជនរងគ្រោះបានដើរទៅប្រាប់អ្នកជិតខាងនោះ ហើយទាស់សំដីគ្នា ត្រូវអ្នកជិតខាងនោះវាយគាត់តែម្តង។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងកងរាជអាវុធហត្ថបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងអញ្ជើញបុគ្គលដែលពាក់ព័ន្ធទៅអង្គភាពកងរាជអាវុធហត្ថ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ប៉ុន្តែបុគ្គលពាក់ព័ន្ធ០១រូបនោះ មិនព្រមទៅតាមការអញ្ជើញរបស់កម្លាំងកងរាជអាវុធហត្ថនោះទេ។
កងរាជអាវុធហត្ថ សូមបញ្ជាក់ថា យើងខ្ញុំបំពេញតួនាទី ភារកិច្ចស្របនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះករណីខាងលើនេះ កងរាជអាវុធហត្ថនឹងធ្វើការប្រកាសព័ត៌មានជូនជ្រាបបន្ថែមទៀត នៅពេលដែលកសាងសំណុំរឿងតាមនីតិវិធីបានបញ្ចប់។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


