Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត ចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥

បានផុស

នៅ

បន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជន នៅលើបណ្តាញសង្គម និងប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ពេលនេះអាជ្ញាធរក្រុងប៉ោយប៉ែត បានធ្វើការចុះរុះរើផ្ទាំងពាណិជ្ជកម្មនោះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទំព័រហេ្វសប៊ុក រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅម៉ោង២ រសៀល អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ បន្ទាប់ពីផ្ទុះនូវការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន។

ជាមួយគ្នានោះ រដ្ឋបាលក្រុងបានបញ្ជាក់ថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម