Connect with us

សន្តិសុខសង្គម

សាធារណជន សំណូមពរអ្នកចូលចិត្តជួបជុំផឹកស្រាតាមទីសាធារណៈ បញ្ឈប់សកម្មភាពនេះ ព្រោះនាំគំរូអាក្រក់

បានផុស

នៅ

មនុស្សធំមួយចំនួន ចូលចិត្តបង្កើតគំរូមិនល្អណាស់ ពិសេសរឿងផឹកស៊ីនេះ គឺលេខ១ តែម្តង។ បើនៅតាមសួន សាធារណៈ​មួយ​ចំនួន ឱ្យតែមានការជួបជុំ ច្រើនតែអមដោយស្រាបៀរមកជាមួយដែរ ដែលខ្លះទាំងផឹកស៊ីផង ចាក់ភ្លេងលឺៗផង មើលទៅហាក់គ្មានសណ្តាប់ធ្នាប់សោះ។ នេះជាការលើកឡើងរបស់ អ្នកនាង ម៉ៃ ម៉ូលីតា អ្នករស់នៅសង្កាត់ព្រែកលាប ផ្តល់សម្ភាសជាមួយ កម្ពុជាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ម៉ៃ ម៉ូលីតា បញ្ជាក់ថា មិនខុសទេបើគ្រាន់តែទទួលទានស្រា តែអ្វីដែលមិនគួរ គឺផឹកស្រានៅតាមទីសាធារណៈ ដែលជាន្លែងមានក្មេងចាស់ និងយុវវ័យ ទៅកម្សាន្តច្រើន។ អ្នកនាងបន្ថែមថា មនុស្សធំ ត្រូវពិចារណាចំណុចនេះ ព្រោះវា ពិតជាជះឥទ្ធិពលដល់ក្មេងជំនាន់ អាចធ្វើឱ្យពួកគេយល់ថា ការទទួលទានស្រា ជាវប្បធម៌នៃការការជួបជុំ។ មិនតែប៉ុណ្ណោះ ការទទួលទានស្រាបៀរតាមទីសាធារណៈ អាចប៉ះពាល់តម្លៃសីលធម៌ខ្មែរ និងមុខមាត់ប្រទេសជាតិ មិនគួរបន្តសកម្មភាពទាំងនេះទៀតឡើយ។

លោក សៀង បញ្ហា បុគ្គលិកបម្រើការងារនៅស្ថាប័នឯកជនមួយកន្លែង បង្ហាញការយល់ឃើញដែរថា ការជួបជុំគ្នាផឹក ស្រាបៀរតាមទីសាធារណៈ វាអាចផ្តល់ជាផលរំខានដល់អ្នកនៅជុំវិញ។ លោកបន្ត អ្នកខ្លះ ផឹកស៊ីរួចហើយ ពង្រាយសំរាម គ្មានសណ្តាប់ធ្នាប់ ហើយករណីដែលអាចកើតមានមួយទៀតនោះ គឺអាចបង្កជាជម្លោះកើតឡើងផងដែរ។

ជុំវិញរឿងរ៉ាវនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងដែរថា ការផ្សព្វផ្សាយស្រាបៀរ ដែលអ្នកទទួលទានស្រាបៀរ ចូលចិត្ត បង្អួតក្មេងជារៀងរាល់ថ្ងៃនោះ គឺជាទម្លាប់ដ៏អាក្រក់ដល់ក្មេង ព្រោះក្មេងនឹងយល់ថា ការទទួលស្រាបៀរ ជារឿងសប្បាយ និងជារឿងល្អ។ ត្រង់ចំណុចនេះ លោកថា វានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស និងកម្លាំងពលកម្ម នាពេលអនាគត ដូចនេះ ត្រូវរៀបចំប្រព័ន្ធអប់រំឱ្យបានល្អ បណ្តុះការគិតរបស់ក្មេង។

ជាមួយគ្នានេះ អ្នកស្រី ចាន់ តុលា ដែលជាអាជីវករ នៅផ្សារទួលទំពូង បង្ហាញក្តីព្រួយបារម្ភដែរថា ការផ្សព្វផ្សាយពីគ្រឿង ស្រវឹង មានគ្រប់រូបភាព ហើយការហូបស្រានេះ ដូចជាប្រពៃណីមួយទៅហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួបជុំ។ អ្នកស្រីថា “វាពិបាកណាស់ក្នុងការហាមឃាត់ក្មេង ទាល់តែមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ពិសេសគឺគ្រួសារតែម្តង ព្រោះគ្រួសារ ជាអ្នកនៅកៀកក្មេងបំផុត ហើយគ្រួសារខ្លះជាអ្នកបង្កើតគំរូហ្នឹងតែម្តង”៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម