ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យមានរោងចក្រ ២២ កន្លែងមានកម្មករនិយោជិតជាង ៩ ពាន់នាក់
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្ននេះខេត្តបន្ទាយមានជ័យមានរោងចក្រចំនួន ២២ មានកម្មករនយោជិតចំនួន ៩៣១០ នាក់ ដែលបានជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចខេត្តឱ្យបានកាន់តែប្រសើរ។

នៅក្នុងឱកាសចូលរួមបទបង្ហាញអំពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តបន្ទាយមានជ័យក្នុងវេទិកាអភិបាលខេត្តខ្សែក្រវ៉ាត់សេដ្ឋកិច្ចប្រចាំអនុតំបន់ទន្លេមេគង្គ នៅទីក្រុងគួនមីញខេត្តយូណានសាធារណ:រដ្ឋប្រជាមានិតចិនកាលពីចុងសប្តាហ៍កន្លងទៅនេះ លោកអភិបាលខេត្តបានបន្តថា ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ០៣ និងសួនឧស្សាហកម្មចំនួន ១ រួមមានតំបន់សេដ្ឋកិច្ចពិសេសអូរនាងមានរោងចក្រចំនួន ៤ កន្លែង តំបន់សេដ្ឋកិច្ចពិសេសសានកូ មានរោងចក្រចំនួន ១០ កន្លែងនិងតំបន់សេដ្ឋកិច្ចរ៉ូយ៉ាល់គ្រុបមានរោងចក្រចំនួន ១ កន្លែងនិងសួនឧស្សាហកម្មក្រុងសេរីសោភ័ណ្ឌមានរោងចក្រចំនួន ៣ កន្លែង។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបន្ទាយមានជ័យបានស្នើឱ្យអ្នកវិនិយោគិនចិន មកចូលរួមវិនិយោគនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យឱ្យបានច្រើនបន្ថែមទៀតព្រោះថាខេត្តនៅមានសក្កានុពលវិនិយោគជាច្រើនទៀតនៅឡើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


