Connect with us

ព័ត៌មានជាតិ

កសិករភាគច្រើនបោះបង់របរចិញ្ចឹមជ្រូក ខណៈតម្លៃបន្តធ្លាក់ចុះ

បានផុស

នៅ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២២ ខែសីហានេះថា កសិករចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាប្រមាណ ៧០% ផ្ដើមបោះបង់អាជីពមួយនេះ ជាបណ្ដើរៗ ដោយសារតម្លៃសាច់ជ្រូកធ្លាក់ចុះ ដែលធ្វើឱ្យកសិករខាតដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន ពៅ បានឱ្យដឹងទៀតថា ជ្រូកបានចុះថ្លៃរយៈពេលប្រមាណជាង ១ ឆ្នាំមកហើយ ដែលតម្លៃជ្រូករស់បានធ្លាក់ចុះមកនៅត្រឹមតែជាង ៧ ០០០ រៀល ខណៈថ្លៃដើមផលិត ១ ម៉ឺនរៀល ដែលធ្វើឱ្យគ្មានតុល្យភាព ទើបកសិករភាគច្រើនបោះបង់ឈប់ចិញ្ចឹមជ្រូក។

បើតាមលោក ស៊្រុន ពៅ ការធ្លាក់ចុះតម្លៃជ្រូក ដោយសារការធ្វើចរាចរសាច់បង្កកគ្មានប្រភពច្បាស់លាស់ពីខាងក្រៅដែលមានតម្លៃទាបជាងសាច់ក្នុងស្រុក ហើយធ្វើឱ្យអ្នកចិញ្ចឹមមួយចំនួនបង្ខំចិត្តលក់ចេញក្នុងតម្លៃទាបដែរ ទើបធ្វើឱ្យគាត់ខាត ព្រោះមិនអាចទុកសាច់ជ្រូកចោលបានទេ។

ទោះជាយ៉ាងណា លោកសង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងគិតគូលើវិស័យកសិកម្ម ដោះស្រាយលំហូរសាច់បង្កកនាំចូលមិនត្រឹមត្រូវ ដើម្បីទ្រទ្រង់កសិករចិញ្ចឹមជ្រូក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម