ព័ត៌មានជាតិ
សិស្ស-និស្សិត ទៅរៀនគួរនៅសាលាជ័យថាវីឆ្នាំនេះ មានការថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុនៗ
សាលាជ័យថាវី គឺជាគ្រឹះស្ថានឯកជនមួយ ដែលបានបើកបង្រៀនគួរដល់សិស្ស-និស្សិត ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីត្រៀមខ្លួនប្រឡងចូលមហាវិទ្យាល័យផ្សេងៗទៀត។

សាលាជ័យថាវី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៣ គិតមកដល់សព្វថ្ងៃ មានអាយុកាលប្រមាណជាង ៣០ឆ្នាំមកហើយ។ ដំបូងឡើយ សាលានេះមានបន្ទប់សិក្សាត្រឹមតែ ២ ទៅ ៣ បន្ទប់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សាលាជ័យថាវី មិនត្រឹមតែបើកបង្រៀនគួរសម្រាប់សិស្សថ្នាក់ទី ១២ នោះឡើយ តែក៏បានបើកជាគួរពិសេស ដើម្បីត្រៀមប្រឡងចូលមហាវិទ្យាល័យផ្សេងៗទៀត ដូចជា៖ មហាវិទ្យាល័យសុខាភិបាល មហាវិទ្យាល័យវិស្វកម្ម និងមហាវិទ្យាល័យជាច្រើនទៀត។

នាយកគ្រប់គ្រងរដ្ឋបាលទូទៅ នៃសាលាជ័យថាវី អ្នកស្រី គឹម ឡាឡែន បានប្រាប់កម្ពុជាថ្មីថា ស្ថានភាពសិស្ស-និស្សិត ដែលមករៀននៅសាលាជ័យថាវី បច្ចុប្បន្ននេះមានការថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុនៗ។ ការយល់ឃើញបែបនេះ ដោយសារអ្នកស្រី គិតថា សាលារៀនបច្ចុប្បន្ន គឺសម្បូរច្រើនឡើងៗ មិនថាសាលារដ្ឋ ឬឯកជន នោះឡើយ។ កត្តាទាំងនេះធ្វើឲ្យសាលាជ័យថាវី ថយចុះចំនួនសិស្ស-និស្សិត ជាឆ្នាំមុនៗ។

អ្នកស្រី សង្កេតឃើញថា សាលាជ័យថាវី សម្រាប់ពេលបច្ចុប្បន្ននេះ គឺសម្បូរទៅដោយសិស្សមករៀនគួរត្រៀមប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គម គឺមានចំនួនច្រើនជាងសិស្ស ដែលត្រៀមប្រឡងថ្នាក់វិទ្យាសាស្រ្តពិតទៅទៀត។ អ្នកស្រី គឹម ឡាឡែន ព្រួយបារម្ភថា នៅពេលដែលចំនួនសិស្សមករៀនសម្បូរតែថ្នាក់វិទ្យាសាស្រ្តសង្គមច្រើនពេកបែបនេះ តើថ្ងៃអនាគតនឹងមានធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការពិភពលោកបានដែរឬទេ? ពីព្រោះ យើងដឹងគ្រប់គ្នាហើយថា ជំនាញវិទ្យាសាស្រ្តបច្ចុប្បន្ន គឺមានតម្រូវការខ្លាំង ជាងជំនាញផ្សេងៗទៀតនោះ។

តាមគំនិតរបស់អ្នកស្រី ចង់ឲ្យសិស្សបែរមករៀនមុខវិជ្ជា និងជំនាញបែបវិទ្យាសាស្រ្តវិញ ទើបអាចចូលរួម និងត្រៀមខ្លួនក្នុងប្រកួតប្រជែងជាមួយធនធានមនុស្សផ្សេងៗទៀត នៅលើឆាកអន្តរជាតិ។
លោក សុខ ធី គ្រូបង្រៀនគណិតវិទ្យា នៃសាលាបង្រៀនគួរជ័យថាវី បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ការបង្រៀនគួរមុខវិជ្ជាគណិតវិទ្យារបស់លោកបច្ចុប្បន្ននេះ ត្រូវបែងចែកជាក្រុមផ្សេងៗគ្នា ដោយក្រុមសិស្សត្រៀមប្រឡងទី ១២ គឺមានត្រូវចែកជា ៣ក្រុម ទៅតាមវេនព្រឹក រសៀល និងល្ងាច។

ចំណែកក្រុមផ្សេងទៀត គឺជាអតីតសិស្សទី ១២ ដែលត្រូវត្រៀមប្រឡងចូលថ្នាក់មហាវិទ្យាល័យ ក្នុងនោះមានដូចជា៖ មហាវិទ្យាល័យសុខាភិបាល និងមហាវិទ្យាល័យវិស្វកម្ម ជាដើម។ លោក សុខ ធី បន្ថែមថា ភាគច្រើនចំនួនសិស្ស ដែលមករៀននៅសាលាជ័យថាវី ភាគច្រើនគឺវេនរសៀល គឺមានចំនួនចន្លោះពី ៥០នាក់ ទៅ ៦០នាក់ ក្នុងមួយក្រុមទៅតាមវេន។ ក្រៅពីនេះ និស្សិតដែលត្រូវត្រៀមប្រឡង គឺមានចំនួនតិចតួចប៉ុណ្ណោះ ប្រសិនបើធៀបនឹងឆ្នាំកន្លងទៅ។

ចំណែកលោក អៀម ម៉ារី ប្រវត្តិវិទ្យា នៃសាលាជ័យថាវី ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា ការបង្រៀនគួរប្រវត្តិវិទ្យារបស់លោក គឺមានសិស្សច្រើនគួរសម ដោយសិស្សភាគច្រើន គឺជាថ្នាក់វិទ្យាសាស្រ្តសង្គម ចំណែកសិស្សថ្នាក់វិទ្យាសាស្រ្តពិត គឺមិនសូវមានប៉ុន្មាននោះទេ។
លោក អៀម ម៉ារី បានឲ្យដឹងបន្តថា នៅពេលពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជិតឈានចូលមកដល់ លោកសង្កេតឃើញថា ចំនួនសិស្សគឺមានចំនួនច្រើន ដោយចន្លោះពី ៥០ ទៅ ៦០នាក់ ក្នុងមួយក្រុមៗ ជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


