ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ណែនាំនាយកសាលាយកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រងសំរាមតាមថ្នាក់រៀន និងតូបលក់អាហារ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់គណៈគ្រប់គ្រងសាលាឱ្យយកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រងសំរាមក្នុងថ្នាក់រៀន និងតាមតូបលក់អាហារក្នុងសាលា ដោយពង្រឹងយន្តការផ្សេងៗដើម្បីឱ្យសាលារៀនមានអនាម័យ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។

ការណែនាំធ្វើឡើងនាថ្ងៃទី៣០ ខែមីនា ក្នុងឱកាសបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះទស្សនកិច្ច និងសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ដោយការចូលរួមពីសំណាក់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ។ ក្នុងឱកាសនោះ លោកបានលើកឡើងថា គុណភាពអប់រំត្រូវតែដើរទន្ទឹមនឹងវិន័យ និងសីលធម៌ក្នុងការរស់នៅស្អាត។
ក្នុងសំណេរនោះ បានសរសេរថា៖ “គណៈគ្រប់គ្រងសាលាត្រូវបន្ថែមការយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាមនៅតាមថ្នាក់រៀន និងតូបលក់អាហារក្នុងសាលា ដោយពង្រឹងយន្តការដឹកនាំឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវចាត់អ្នកទទួលខុសត្រូវពិនិត្យមើលរាល់សប្តាហ៍ និងប្រើប្រាស់កម្លាំងរបស់ក្រុមប្រឹក្សាយុវជន និងកាយរឹទ្ធិ ដើម្បីចូលរួមសម្អាតទីធ្លាសាលា និងបណ្តុះទម្លាប់គ្រប់គ្រងកាកសំណល់ដល់សិស្សានុសិស្ស”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានបញ្ជាក់ថា ក្នុងទិសដៅអភិវឌ្ឍទៅមុខ ក្រសួងរៀបចំយុទ្ធសាស្ត្រក្នុងការប្រែក្លាយវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ឱ្យទៅជាវិទ្យាល័យគំរូ តាមរយៈការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀននិងបង្រៀន ។ ក្រសួងនឹងបន្តចុះជួយគាំទ្រលើការរៀបចំថ្នាក់កុំព្យូទ័រ និងការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនៃការរៀន និងបង្រៀនឱ្យទាន់យុគសម័យឌីជីថល។
ដើម្បីប្រែក្លាយជាវិទ្យាល័យគំរូ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏អំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតាបិតា អ្នកអាណាព្យាបាល ក្នុងការគាំទ្រដល់ការសិក្សារបស់កូនៗ សហការជាមួយលោកគ្រូអ្នកគ្រូ ក្នុងគោលដៅអភិវឌ្ឍន៍សមត្ថភាពសិស្សានុសិស្ស និងគុណភាពអប់រំនៅកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


