ព័ត៌មានជាតិ
សាលារៀននៅខេត្តឧត្តរមានជ័យចំនួន៩ បន្តផ្អាកខណៈសាលាជាង២៥០បានបើកដំណើរការឡើងវិញ
រហូតមកដល់ពេលនេះមានសាលារៀនចំនួន០៩ នៅខេត្តឧត្តរមានជ័យបន្តផ្អាកដំណើរការនៅឡើយខណៈសាលារៀនប្រមាណជាង២៥០សាលា បានបើកដំណើរឡើងវិញបន្ទាប់ពីមានបទឈប់បាញ់ចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងមក។

ថ្លែងក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ ខ្នង មាន ៦ បន្ទប់ និងអគារបង្គន់អនាម័យ ១ ខ្នង ៥ បន្ទប់ នៅសាលាបឋមសិក្សាអំពិល ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ មានប្រសាសន៍ថា កន្លងមកខេត្តឧត្ដរមានជ័យបានរងផលប៉ះពាល់ខ្លាំងដោយសារការឈ្លានពានពីសំណាក់ប្រទេសថៃមកលើប្រទេសកម្ពុជាដោយមានសាលារៀនចំនួន ២៦០ ត្រូវបានបិទទ្វារ។ ប៉ុន្តែបច្ចុប្បន្ន សាលាភាគច្រើនបានបើកដំណើរការវិញហើយ នៅសេសសល់តែ ៩ សាលាប៉ុណ្ណោះដែលស្ថិតក្នុងតំបន់ហានិភ័យ។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់បុគ្គលិកអប់រំ និងសិស្សានុ សិស្ស ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ទោះក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ ជាមួយគ្នានេះដែរ លោកស្រីបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំ និងជាខឿនការពារជាតិដ៏សំខាន់សម្រាប់អនាគត។

លោកស្រី គឹម សេដ្ឋានី បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងផ្ដល់សម្ភារៈសិក្សាសម្រាប់ជួយដល់សិស្សានុសិស្សនៅតំបន់ព្រំដែន។
ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បាននាំយកសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ប្រគល់ជូនដល់សាលាបឋមសិក្សាអំពិល និងសាលាបឋមសិក្សាពង្រ ដើម្បីបែងចែកបន្តជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី ២៧ខែមេសាឆ្នាំ២០២៦ ផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានថៃមកលើប្រទេសកម្ពុជា មានសាលារៀនប្រមាណ២០និងមណ្ឌលសុខភាព ៨ នៅខេត្តចំនួន៣ បន្តផ្អាកដំណើរការដោយសារសាលាទាំងនោះរងការបំផ្លាញដោយការទម្លាក់គ្រាប់ពីយោធាថៃក្នុងនោះខេត្តឧត្តរមានជ័យមានសាលារៀនចំនួន៨ មណ្ឌលសុខភាព៥ ខេត្តបន្ទាយមានជ័យ មានសាលារៀន ៥ មណ្ឌលសុខភាព១ និងខេត្តព្រះវិហារ មានសាលាចំនួន៧ និងមណ្ឌលសុខភាពចំនួន២៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


