ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ២១ មីនា មានសាលារៀន និងមន្ទីរពេទ្យ ជិត ៣០ កន្លែង បន្តផ្អាកដំណើរការ ដោយសារការឈ្លានពានរបស់យោធាថៃ
គិតត្រឹមថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៦ នេះ មានសាលារៀន និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ប្រមាណជិត ៣០ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅបន្តផ្អាកដំណើរការដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ក្នុងចំណោមសាលារៀន និងមន្ទីរពេទ្យ/មណ្ឌលសុខភាពប្រមាណជិត ៣០ ក្នុងនោះ មានសាលារៀនចំនួន ២០ កន្លែង និងមណ្ឌលសុខភាព ៨ កន្លែង។ នៅខេត្តបន្ទាយមានជ័យ មានសាលារៀន ៥ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១ កន្លែង ខេត្តឧត្តរមានជ័យមានសាលារៀន ៨ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៥ កន្លែង និងខេត្តព្រះវិហារមានសាលារៀន ៧ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ២ កន្លែង។

សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជាចំនួន ២ លើក បានបណ្តាលឱ្យសាលារៀនប្រមាណជាង ៣០ កន្លែង ទទួលរងការខូចខាតទាំងស្រុងធ្ងន់និងស្រាល និងមណ្ឌលសុខភាព/មន្ទីរពេទ្យប្រមាណ ២០០ កន្លែង ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់សិស្ស និងគ្រូរាប់ពាន់នាក់ ក៏ដូចជាប្រជាពលរដ្ឋក្នុងការទៅទទួលសេវានៅតាមមណ្ឌលសុខភាព/មន្ទីរពេទ្យ។ ប៉ុន្តែជាដំណោះស្រាយទាំងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកន្លែងសិក្សាបណ្តោះអាសន្ននៅតាមជំរំស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីផ្តល់ឱកាសឱ្យកុមារបានសិក្សា និងរៀនតាមអនឡាញ។ ចំណែកក្រសួងសុខាភិបាល ក៏បានពង្រាយក្រុមគ្រូពេទ្យនៅតាមជំរំជនភៀសសឹកផងដែរ ដើម្បីអប់រំប្រជាពលរដ្ឋពីការរស់នៅប្រកបដោយអនាម័យ និងបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។


បើតាម លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀនដែលបន្តបិទទ្វារមិនទាន់អាចដំណើរការសិក្សាបាន ដោយសារសាលាទាំងនោះ រងការខូចខាតដោយសារសង្គ្រាម និងមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាយប៉ាយបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ជាវិធានការចំពោះមុខ ក្នុងការដោះស្រាយការសិក្សាជូនកុមារ និងយុវជនភៀសសឹក ក្រសួងអប់រំ បានបង្កើតសាលារៀនបណ្តោះអាសន្ននៅតាមជំរំ និងរៀនតាមអនឡាញ ដែលនឹងជួយឱ្យពួកគេទទួលបានគុណភាពចំណេះដឹងដ៏ទំនើប និងសម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម។ បេសកកម្មនេះ មានគោលបំណងឆ្លើយតបបន្ទាន់ ដើម្បីធានាថា ការសិក្សារបស់សិស្សានុសិស្សជាជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មិនត្រូវបានរអាក់រអួល ឬបោះបង់ចោលឡើយ។
ចំណែក លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងថា ក្នុងការបម្រើដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្រសួង បានរៀបចំក្រុមគ្រូពេទ្យផ្តល់សេវានៅតាមជំរំជនភៀសសឹក ដើម្បីផ្តល់សេវា និងអប់រំពួកគាត់ពីការរស់នៅប្រកបដោយអនាម័យ។ ជាងនេះទៀត ក្រសួង បានស្តារឡើងនូវមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលរងផលប៉ះពាល់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ដោយឡែក ពាក់ព័ន្ធជនភៀសសឹកវិញ គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ មានពលរដ្ឋភៀសសឹកជាង ៦ សែន ១ ម៉ឺននាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ៣៦៣២០ នាក់ ក្នុងនោះ ស្ត្រី ១៨៨០៥ នាក់ និងកុមារ ១២២៩២ នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


