សន្តិសុខសង្គម
រោងចក្រទឹកកកធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់នៅឫស្សីកែវប្រឈមនឹងការបិទទ្វារបើកើតមានលើកទី២
រោងចក្រផលិតទឹកកកមួយកន្លែងស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី ០១ ខែកញ្ញា បានធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន៣២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានអាការៈថប់ដង្ហើម និងភិតភ័យ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣នេះថា អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋមួយជំហានហើយទី១ គឺ អាជីវកម្មផលិតទឹកកត្រូវបានផ្អាកជាបណ្ដោះអាសន្នតាមការណែនាំរបស់ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយត្រូវរង់ចាំការសិក្សាជួសជុល វាយតម្លៃ។
ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាសំណង បញ្ហាសុខភាព និងការព្យាបាលចំពោះប្រជាពលរដ្ឋដែលឈឺ ម្ចាស់សហគ្រាសបានចេញថ្លៃព្យាបាល។ ចំណែកឯគ្រួសារដែលរងផលប៉ះពាល់ សង្កាត់ រួមជាមួយម្ចាស់សហគ្រាសទឹកកកបាន ចុះតាមផ្ទះជួបសុំទោស នាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនយកទៅជូនពួកគាត់។

លោកអភិបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ចំពោះរឿងពលរដ្ឋសំណូមពរឱ្យក្រុមហ៊ុនប្តូរទីតាំងទៅកន្លែងផ្សេង អាជ្ញាធរបានបានណែនាំម្ចាស់សហគ្រាសរួចហើយ បើក្នុងករណីកើតមានលើកទី២ អាជ្ញាធរនឹងបិទជាស្ថាពរ ហើយរោងចក្រត្រូវតែរកទីតាំងថ្មី។
សូមជំរាបថា បន្ទាប់ពីលេចធ្លាយឧស្ម័នអាម៉ូញាក់បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ៣២ នាក់រងផលប៉ះពាល់ ខណៈ ៤ នាក់រងគ្រោះធ្ងន់ប៉ុន្តែមិនរងគ្រោះដល់ជីវិត។ ជនរងគ្រោះធ្ងន់ធ្ងរក្នុងចំណោម ៣២ នាក់ មាន ៤ នាក់អាការៈថប់ដង្ហើម និងសន្លប់ ខណៈបច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។
ហេតុការណ៍ដែលបានកើតឡើង គឺឧស្ម័នអាម៉ូញាក់ ដែលលេចធ្លាយជ្រាបចេញពីរោងចក្រផលិតទឹកកកកើតចេញជាផ្សែងពណ៌ស ត្រូវខ្យល់បក់ធ្លាក់មកតាមផ្លូវជាតិលេខ ៥ ហើយធ្លាក់ទៅមាត់ទន្លេ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


