ព័ត៌មានជាតិ
ក្រសួងកសិកម្ម នឹងរៀបចំស្ដង់ដារគុណភាពផលិតផលកសិកម្មថែមទៀត ធានាសុវត្ថិភាពអាហារ
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានថ្លែងឱ្យថា បន្ថែមពីលើការអនុវត្តស្ដង់ដារគុណភាពផលិតផលជល ផល ក្រសួង ក៏កំពុងរៀបចំស្ដង់ដារដូចគ្នានេះសម្រាប់ផលិតផលកសិកម្មផ្សេងទៀត ជាអាទិ៍ បន្លែ ផ្លែឈើ និងស្រូវអង្ករ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការរៀបចំឱ្យមានការអនុវត្តស្ដង់ដារគុណភាពផលិតផលនេះ សំដៅធានាដល់សុវត្ថិភាពចំណីអាហារ និងដើម្បីជំរុញការប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះទស្សនកិច្ចនៅសិប្បកម្មផលិតទឹកត្រីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កញ្ញា អ៊ឹម រចនា បានលើកឡើងនូវអត្ថប្រយោជន៍នៃការអនុវត្តស្ដង់ដារនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)។ កញ្ញា លើកឡើងថា វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា CQS) បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់សហគ្រាសកែច្នៃខ្នាតតូច និងមធ្យម ដោយក្នុងនោះ ជួយកាត់បន្ថយការចំណាយថ្លៃដើម ជំរុញការកែច្នៃផលិតផលឱ្យមានគុណភាពខ្ពស់ប្រកបដោយស្ដង់ដារបច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារមានតម្លៃទ្វេដងជាងផលិតផលកែច្នៃធម្មតា។

កញ្ញា អ៊ឹម រចនា បន្តថា មិនត្រឹមតែផ្ដល់ប្រាក់ចំណេញបន្ថែមសម្រាប់ម្ចាស់សហគ្រាសប៉ុណ្ណោះទេ តែវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ក៏បានរួមចំណែកជះឥទ្ធិពលដល់សុខមាលភាពរបស់បរិភោគផងដែរ ។ បើតាមអ្នកនាំពាក្យរូបនេះ ប្រព័ន្ធ CQS ជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យដល់សហគ្រាសកែច្នៃផលិតផលដែលមានការធានាដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ ដើម្បីធានាថាមិនមានហានិភ័យ ឬផលប៉ះពាល់ណាមួយដល់សុខភាពអ្នកបរិភោគ។
ត្រង់ចំណុចនេះ កញ្ញា អ៊ឹម រចនា សង្កត់ធ្ងន់ថា បញ្ហាសុវត្ថិភាពចំណីអាហារ ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ ហើយតាមរយៈយន្តការនៃការអនុវត្តស្ដង់ដារ CQS នេះ ក៏ជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀតដែលមានក្រសួងកសិកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងធ្វើ និងគិតគូរលើសុវត្ថិភាព ចំណីអាហារ ក៏ដូចជាសុខមាលភាពរបស់ពលរដ្ឋ។ កញ្ញា បញ្ជាក់ដែរថា ជាជំហានបន្ទាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងគ្រោងរៀបចំឱ្យមានប្រព័ន្ធស្ដង់ដារគុណភាពដូចគ្នានេះបន្ថែមទៀតសម្រាប់ការទទួលស្គាល់លើនិមិត្តសញ្ញាគុណភាពផលិតផលកសិកម្ម ដូចជា បន្លែ ផ្លែឈើ និងស្រូវអង្ករ ផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


